Royal Academy of Cambodia
នៅក្នុងឱកាសចុះអនុស្សរណៈយោគយលល់គ្នារវាង ក្រុមហ៊ុន The Room Design Studio និងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា រាជ បណ្ឌិត្យសភាកម្ពុជា កំពុងអនុវត្តគោលដៅក្នុងការដាំដើមឈើក្នុងតំបន់ឧទ្យានឡើងវិញឱ្យបាន ១លានដើម ក្នុងអំឡុងពេល៦ឆ្នាំ ហើយបច្ចុប្បន្ន តំបន់ឧទ្យានក៏ទទួលបានការជ្រោមជ្រែងពីឯកឧត្តមបណ្ឌិត លឹម គានហោ ជីកស្រះទឹកចំនួន៦ រួចទៅហើយ។ ស្រះ ទឹកទាំងនេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ជាជំរកសត្វ និង រក្សាការពារសត្វព្រៃពីការស្រេកឃ្លាន ក៏ដូចជាការសម្លាប់សត្វដែលរត់ចូលភូមិទៅរកទឹកផឹក។ រាជបណ្ឌិត្យសភាកម្ពុជា នឹងខិតខំជួយជំរុញលើកស្ទួយជីវភាពប្រជា ជន ដែលរស់នៅក្បែរតំបន់ឧទ្យានតាមរយៈការផ្តល់ការងារពីការអភិវឌ្ឍនិងប្រែក្លាយតំបន់ឧទ្យាន ទៅជាគោលដៅទេសចរណ៍សំខាន់៣ គឺទេសចរណ៍បរិស្ថាន ទេសចរណ៍វប្បធម៌ និងទេសចរណ៍សិប្បនិមិត្ត។
ស្របពេលជាមួយគ្នានោះដែរ លោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំនៅកម្ពុជា បានបញ្ជាក់ដែរ ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ កើតមានឡើងក៏ដោយសារតែភាគីទាំងមានហេតុផលស្រដៀងគ្នាស្របនឹងចក្ខុវិស័យ នៃប្រទេសទាំងពីរលើការសិក្សាស្រាវជ្រាវជាន់ខ្ពស់ និង ការអភិវឌ្ឍប្រកបដោយចីរភាព។ លោកជំទាវ បានបន្ថែមថា នៅ ស៊ុយអែត ព្រៃឈើមិនគ្រាន់ជាអំណោយពីធម្មជាតិ តែព្រៃឈើជាកេរតំណែលសំខាន់សម្រាប់ការរស់នៅ និងសម្រាប់លើកស្ទួយសេដ្ឋកិច្ច ដូច្នេះការអភិរក្ស និងការអភិវឌ្ឍ ជាកត្តាចំបងដែលត្រូវធ្វើចាំបាច់ ហើយសង្ឃឹមថា ស្ថាប័នឯកជនផ្សេងទៀត នឹងមកចូលរួមក្នុងការងារប្រភេទនេះ ជាមួយរាជបណ្ឌិត្យសភាកម្ពុជាថែមទៀត។
កន្លងមកនេះ លោក Love Englund បានចុះទៅធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានឫស្សីត្រឹប ហើយបានកត់សម្គាល់ឃើញថា តំបន់ឧទ្យាន សំបូរទៅដោយតម្លៃវប្បធម៌ សម្បត្តិធម្មជាតិ មានព្រៃឈើ និងសត្វព្រៃជាច្រើន។ ក្រុមហ៊ុនលោក បានតាំងចិត្តនឹងជួយជំរុញការអភិរក្សប្រកបដោយចីរភាព និងជួយដល់ការបណ្តុះបណ្តាលក្រុមឧទ្យានុរក្សរបស់ឧទ្យានឫស្សីត្រឹបផងដែរ។ លោកបានបន្ថែមថា រូបលោក និងភរិយា បានឯកភាពគ្នាក្នុងការរួមចំណែកជួយដល់ការដាំដើមឈើយកកាបោននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៃរាជបណ្ឌិត្យសភាកម្ពុជា។ គិតតាំងពីឆ្នាំ២០១៧ មក ក្រុមហ៊ុន The Room Design Studio នៅកម្ពុជា មិនត្រឹមតែមានបំណងជួយលើកកម្ពស់បរិស្ថានប៉ុនណោះទេ គឺថែមទាំងលើកស្ទួយការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ហេតុនេះ លោករំពឹងថា ក្រុមហ៊ុនរបស់លោក អាចជួយរួមចំណែកបានច្រើនក្នុងគោលដៅដាំដើមឈើឱ្យបាន១លានដើម ក្នុងរយៈពេល៦ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៕
RAC Media
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់...