Royal Academy of Cambodia
វេលារសៀលថ្ងៃនេះ គឺជាឱកាសដ៏ល្អដែលបង្ហាញពីការការអនុវត្តនូវការប្តេជ្ញាចិត្តមួយរវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមហ៊ុន The Room Design Studio របស់ប្រទេសស៊ុយអែត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការចងភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការសិក្សានិងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ ការចុះកិច្ចព្រមព្រៀងនេះ បានកើតឡើងបន្ទាប់ពីមានជំនួបប្រជុំមួយរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយលោក Love Englund ជាអ្នកជំនួញពីប្រទេសស៊ុយអែត និងជាប្រធានក្រុមហ៊ុន The Room Design Studio ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជាកន្លងទៅនេះ។
ថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងចុះកិច្ចព្រមព្រមលើអនុស្សរណៈនៃការយោគយល់គ្នារវាងឯកឧត្តម សូត្រ សំណាង ប្រធាន ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និង លោក Love Englund ប្រធានក្រុមហ៊ុន The Room Design Studio ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវ Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំកម្ពុជា។
នៅក្នុងអនុស្សរណៈនេះ បានបង្ហាញថា ភាគីទាំងពីរ ព្រមព្រៀងសហប្រតិបត្តិការក្នុងការអភិវឌ្ឍ និង លើកកំពស់ការងារក្នុងឧទ្យានរាជ បណ្ឌិត្យ សភា កម្ពុជា តេជោសែន ឫស្សីត្រឹប លើចំណុចសំខាន់ៗដូចខាងក្រោម៖
១. បង្កើតថ្នាលបណ្តុះកូនឈើ (ដែលជាការបរិច្ចាគឯកជនរបស់លោក Englund)
២. ដាំដើមឈើក្នុងស្រុកឡើងវិញ
៣. បង្កើតចំការដើមឈើដែលមាននិរន្តភាពដើម្បីជួយសម្រួលការងារដល់ជនជាតិកួយ
៤. ផ្តល់ការបណ្តុះបណ្តាលសម្រាប់ជនជាតិគួយ និងជួយអភិរក្សបេតិកភណ្ឌវប្បធម៌របស់ពួកគេ
៥. បង្កើតតំបន់ជីវៈចម្រុះនៅក្នុងឧទ្យានដើម្បីផ្តល់បរិស្ថានដែលមាននិរន្តរភាពសម្រាប់សត្វ
៦. ជួយផ្លាស់ប្តូរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹបឱ្យទៅជាគោលដៅអេកូទេសចរណ៍
៧. ផ្តល់ការបណ្តុះបណ្តាលចំពោះឧទ្យាននុរក្ស ដែលការពារនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឬស្សីត្រឹប។
RAC Media
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...