Royal Academy of Cambodia
បច្ចេកសព្ទចំនួន ១១ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖១. ការផ្តើមរឿង២. ដំណើររឿង ៣. បញ្ចប់រឿង។
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន៨ បានអនុម័ កាលពីថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. ដែក ២.កូបាល /កូបាល់ ៣.នីកែល ៤.ទង់ដែង ៥.ស័ង្កសី ៦.ហ្កាល្យ៉ូម ៧.ហ៊្សែម៉ាញ៉ូម ៨.អាសេនិក។
សទិសន័យ៖
១.ការផ្តើមរឿង អ. introduction បារ. Introduction(f…)៖ ផ្នែកមួយនៃអត្ថរូបដែលជាការតាំង ប្រារព្ធសេចក្តីតាមមធ្យោបាយ វិធីផ្សេងៗ ក្នុងការបើកឆាកបង្ហាញដើមរឿងរបស់អ្នកនិពន្ធទៅតាមគោលនិយមនៃស្នាដៃ។ការផ្តើមរឿងក្នុងអ្សរសិល្ពិ៍មានលក្ខណៈប្លែកៗគ្នា ទៅតាមគោលនិយមនៃស្នាដៃដូចជា៖
- រឿងបែបព្រហ្មណ៍និយម ការផ្តើមរឿងដោយប្រកាសរំលឹកសើសើរនូវគុណ ឥទ្ធិពលនៃអាទិទេពក្នុងជំនឿព្រហ្មណ៍សាសនា។
- រឿងបែបពុទ្ធនិយម ការផ្តើមរឿងដោយធ្វើបទនមស្ការ ព្រះរតនត្រ័យ( ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ) រំលឹកគុណគ្រូបាអាចារ្យ មាតាបិតា...ប្រាប់ ឈ្មោះអ្នកនិពន្ធកាលបរិទ្ឆេទនៃរឿងជាដើម។
-រឿងបែបខេមរនិយម ការផ្តើមរឿងអាស្រ័យលើវិធីសាស្ត្ររបស់អ្នកនិពន្ធ ដោយផ្អែកលើតថភាពនៃជីវភាពជាក់ស្តែងក្នុងសង្គមខ្មែរ។
២.ដំណើររឿង អ. plot បារ. déroulement des faits៖ ផ្នែកមួយនៃអត្ថរូបដែលជាគម្រោង ផែនការ ការចនា ឈុតឆាក នៃព្រឹត្តិការណ៍ នៅក្នុងរឿងល្ខោន រឿងប្រលោមលោក។ល។ ដែលជាតំណសកម្មភាពតាមរយៈការបង្ហាញទំនាស់វិបត្តិ និងដំណោះស្រាយទៅតាមល្បិចរបស់អ្នកនិពន្ធនិងតាមគោលនិយមនៃស្នាដៃ។
៣.ការបញ្ចប់រឿង អ. ending បារ.fin(f.) ៖ ផ្នែកមួយនៃអត្ថរូបដែលជាការតាំង ប្រារព្ធសេចក្តីតាមមធ្យោបាយ ដើម្បីបិទបញ្ចប់រឿងទៅតាមគោលនិយមនៃស្នាដៃ។ការបញ្ចប់រឿងក្នុងអក្សរសិល្បិ៍ខ្មែរ មានលក្ខណៈប្លែកៗគ្នាទៅតាមគោលនិយមនៃស្នាដៃដូចជា៖
- រឿងបែបព្រហ្មណ៍និយម ការបញ្ចប់រឿងដោយឱ្យតួអង្គតំណាងសភាវៈល្អទទួលជ័យជម្នះលើតួអង្គដែលតំណាងសភាវៈអាក្រក់។
-រឿងបែបពុទ្ធនិយម ការបញ្ចប់រឿងភាគច្រើនដោយឱ្យតួអង្គសជាតិ។
-រឿងបែបខេមរនិយម ការបញ្ចប់រឿងភាគច្រើនពុំមានលក្ខណៈឯកភាពគ្នាទេ វាអាស្រ័យទៅលើឧត្តមគតិរបស់អ្នកនិពន្ធឬតថភាពសង្គម។
៤.ដែក អ. iron បារ. fer (m.)៖ ធាតុគីមីទី២៦ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Fe ជាលោហៈឆ្លង មានម៉ាសអាតូម 55.847 ខ.អ។
៥.កូបាល /កូបាល់ អ. cobalt បារ. cobalt (m.)៖ធាតុគីមីទី២៧ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Co ជាលោហៈឆ្លងមានម៉ាសអាតូម 58.9332 ខ.អ។
៦.នីកែល អ. nickel បារ. nickel (m.)៖ធាតុគីមីទី២៨ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ni ជាលោហៈឆ្លងមានម៉ាសអាតូម 58.6934 ខ.អ។
៧.ទង់ដែង អ. copper បារ. zuivre៖ ធាតុគីមីទី២៩ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cu ជាលោហៈឆ្លងមានម៉ាសអាតូម 63.546 ខ.អ។
៨.ស័ង្កសី អ. zinc បារ. zinc ៖ ធាតុគីមីទី៣០ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Zn មានលក្ខណៈអំហ្វូទែមានម៉ាសអាតូម 65.39 ខ.អ។
៩.ហ្កាល្យ៉ូម អ. gallium បារ. gallium (m.) ៖ ធាតុគីមីទី៣១ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ga ជាលោហៈមានម៉ាសអាតូម 69.723 ខ.អ។
១០.ហ៊្សែម៉ាញ៉ូម អ. germanium បារ. germanium (m.)៖ ធាតុគីមីទី៣២ក្នុងតារាងខួបដែលមាននិមិត្តសញ្ញា Ge ជាលោហៈមានលក្ខណៈអំហ្វូទែមានម៉ាសអាតូម 72. 61 ខ.អ។
១១.អាសេនិក អ. arsenic បារ. arsenic (m.)៖ ធាតុគីមីទី៣៣ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា As ជាធាតុអំហ្វូទែមានម៉ាសអាតូម 74.9216 ខ.អ។
RAC Media
ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោ...
នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញ...
ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ...
នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីលាងសាយភោជននៅសណ្ឋាគារ រ៉...
ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំន...