Royal Academy of Cambodia
វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖«សកម្មភាពចុះសិក្សាស្រាវជ្រាវគម្រោងស្តីពី «ចម្លាក់អប្សរានៅប្រាសាទ អង្គរវត្ត៖ សិល្បៈតែងលម្អសក់ និងការរចនាសំពត់»
ចាប់ពីថ្ងៃសុក្រ១០ កើតខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន និងមន្រ្តីវិទ្យាស្ថានមួយចំនួនទៀតរួមមាន៖ លោកបណ្ឌិត ធុយ ចាន់ធួន លោក ហឿង សុធារស់ លោកស្រី សរ សិលា និងលោកស្រី ម៉ិល វាសនា បានចុះសិក្សាស្រាវជ្រាវ ស្តីពី «ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត ដោយផ្តោតលើ សិល្បៈតែងលម្អសក់និងការរចនាសំពត់»។
ក្នុងបេសកកម្មលើកដំបូងនៃគម្រោងស្រាវជ្រាវខាងលើ គឺផ្តោតលើការប្រមូលទិន្នន័យសំខាន់ៗរួមមាន៖
១.ស្វែងយល់ពីប្រវត្តិនៃការស្រាវជ្រាវកន្លងមកពាក់ព័ន្ធនឹងចម្លាក់អប្សរានិងរបៀបនៃការចុះបញ្ជីរូបដោយ សម្ភាសន៍ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនដែលធ្លាប់អនុវត្តកន្លងមក។
២.ចុះពិនិត្យទីតាំងជាក់ស្តែងនៃរូបចម្លាក់អប្សរាមួយចំនួន ដើម្បីកំណត់ពីរបៀបចុះបញ្ជីទីតាំងរូបភាពទៅតាមលក្ខណៈច្ចេកទេសឱ្យបានត្រឹមត្រូវ សម្រាប់ដំណើរការថតយករូបភាពយកមកសិក្សាបន្ត។
៣.ថតរូបចម្លាក់អប្សរាមួយចំនួនជាគម្រូដោយប្រើម៉ាស៊ីនធម្មតា សម្រាប់យកមកសាកល្បងប្រើប្រាស់ក្នុងម៉ាស៊ីន ស្កេនដើម្បីពិនិត្យមើលភាពលំអិតនៃរូប។
៤.ធ្វើការសង្កេតលក្ខណៈរូបមួយចំនួន សម្រាប់ការពិពណ៌នាពីបរិបទនៃរូបដែលស្ថិតនៅក្នុងទីតាំងនីមួយៗ។
៥.ស្វែងយល់ពីបញ្ហាប្រឈមនានាក្នុងដំណើរការអនុវត្តការថតរូបនាពេលក្រោយៗទៀត ព្រោះទីតាំងរូបខ្លះស្ថិតក្នុងស្ថានភាពចំណោទខ្ពស់ ដែលត្រូវការប្រើប្រាស់សម្ភារបច្ចេកទេសជាជំនួយ។
ជាលទ្ធផលនៃបេសកកម្មចុះស្រាវជ្រាវលើកដំបូងនេះ ក្រុមការងារបានសម្រេចនូវលទ្ធផលមួយចំនួនទៅតាមការគ្រោងទុកដូចជា៖ ១.បានជួបសម្ភាសន៍ជាមួយ ឡេង ណារី អតីតអ្នកធ្លាប់បម្រើការងារជាមួយក្រុមស្រាវជ្រាវបរទេសដែលសិក្សាពីចម្លក់អប្សរានេះ និងលោក ឡេង សត្យា មន្រ្តីនៃអជ្ញាធរអប្សរា លើការងារបច្ចេកទេសក្នុងការថតរូបសម្រាប់យកមកចុះបញ្ជីរូបភាព។ ២. ក្រុមអ្នកស្រាជ្រាវយើង បានចុះទៅដល់ទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត ដោយបានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់តាមទីតាំងនានាដែលមានចម្លាក់អប្សរា តាំងពីថែវក្លោងទ្វារទីបួន រហូតដល់ថែវទីមួយ(បាកាន្ត) ដើម្បីរកវិធីកំណត់ប្លង់និងរបៀបប្រើប្រាស់លេខកូដរបស់រូបសម្រាប់ចុះនៅក្នុង ប្លង់អោយមានលក្ខណៈវិទ្យាសាស្រ្ត និងមានលក្ខណៈសង្គតភាពទៅនឹងរបៀបដែលគេធ្លាប់ធ្វីកន្លងមកផងដែរ។ ៣. បានចាប់ផ្តើមថតរូបចម្លាក់អប្សរា តាមគោលប្លង់រួម ព្រមទាំងសិក្សាពីរបៀបជ្រើសរើសប្លង់រូបថត របៀបបង់លេខកូដរបស់រូបនីមួយៗ សិក្សាពីបញ្ហាប្រឈមនានាសម្រាប់ការផ្តិតយករូបដែលនៅទីខ្ពស់ និងសិក្សាពីការតម្រូវការក្នុងការជ្រើសរើសឧបករណ៏ជំនួយផ្សេងៗដែលជាតម្រូវការចាំបាច់មួយចំនួនផងដែរ។
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី និងមន្ត្រីស្រាវជ្រាវកំពុងសាកសួរលោក ឡុង ណារី ពីប្រវត្តិការងារអភិរក្សនិងរបៀបនៃការចុះបញ្ជីរូបអប្សរា
ក្រុមស្រាវជ្រាវបានជួបប្រាស្រ័យនិងសម្តែងការគួរសមជាមួយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរអប្សរានៅប្រាសាទអង្គរវត្ត
ក្រុមការងារស្រាវជ្រាវបានជួបប្រាស្រ័យជាមួយមន្រ្តីអាជ្ញាធរអប្សរា មុនពេលចូលទៅប្រាសាទអង្គរវត្ត
សកម្មភាពក្រុមស្រាវជ្រាវកំពុងសិក្សារួមគ្នាលើរូបអប្សរាមួយចំនួននៅប្រាសាទអង្គរវត្ត
ក្រុមស្រាវជ្រាវកំពុងសិក្សាស្វែងយល់ពីរូបអប្សរានៅប្រាសាទអង្គរវត្ត
RAC Media
លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍«មានកត្តា ៤ យ៉ាងដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលការកកស្ទះចរាចរណ៍បណ្ដាលមកពីកត្តា ៦ យ៉ាង» នេះបើតាមការធ្...
បញ្ហាសំខាន់ដែលជាកត្តាចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជារួមមាន៖ ១. ការប្រើប្រាស់ទូរស័ព្ទក្នុងពេលបើកបរ ២. ការប្រើប្រាស់ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ៣. ការនឿយហត់ក្នុងពេលកំពុងបើកបរ ៤. លក្ខខណ្ឌបច្ចេកទ...
បណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ នៅបន្ទប់សោតទស្សន៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្...
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍ដែលបានផ្សាយផ្ទាល់នៅលើទំព័រ Facebook ផ្លូវការរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ នៅល្ងាចថ្ងៃទី៣ ខែធ្នូ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកទឹកចិត្តមន្ត្រីរាជការទាំងអស់ចំណុះរាជបណ្ឌិត្យសភាកម្ពុជាឱ្យចូលរួមផ្តួចផ្តើមគំនិតការងារថ្មីៗលើការសិក្សា និងការស្រា...