Royal Academy of Cambodia
បណ្ឌិត នភាលន៍ សាសាគី បានធ្វើបទបង្ហាញពីស្តីពី «ការធ្វើនវានុវត្តន៍បច្ចេកវិទ្យាសម្រាប់កសិកម្មឆ្លាត ជាករណីសិក្សាសម្រាប់ការស្តារព្រៃឡើងវិញនិងការធ្វើកសិដ្ឋានចិញ្ចឹមត្រី»។
ថ្លែងនៅក្នុងកម្មវិធីនៃបទបង្ហាញ លោកបណ្ឌិត នភាលន៍ សាសាគី ថា ពេលសព្វថ្ងៃនេះយើងបញ្ចេញ៤០ប៊ីលានតោនកាបូនក្នុងមួយឆ្នាំ មានបញ្ហាកង្វះម្ហូបអាហារដែលមានដីរិចរិលប្រហែល២ប៊ីលានហិចតាលើសកលលោកដែលនាំឱ្យមានបញ្ហានេះ និងកង្វះទិន្នន័យ។ រាល់ឆ្នាំមានដើមឈើ១៥ប៊ីលានដើមត្រូវបានបំផ្លាញដោយបុព្វហេតុមនុស្សនិងធម្មជាតិ។ ការស្តារព្រៃឈើឡើងវិញនិងការអភិរក្ស នៅក្នុងតំបន់ត្រូពិចយើងបាត់បង់ព្រៃឈើ ១៣លានហិចតាក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ។
មេដឹកនាំពិភពលោកមានបំណងស្តារព្រៃឈើ៣៥០ហិចតានៅឆ្នាំ២០៣០ ដែល១ហិចតានៃព្រៃឈើដែលបានស្តារអាចស្តុកកាបូន១០០ទៅ៥០០តោនក្នុងរយៈពេល២០ឆ្នាំ។
ចុះហេតុអ្វីត្រូវការស្តារព្រៃឈើ? ជាដំណោះស្រាយអាកាសធាតុធម្មជាតិ ជាវិធីសាស្រ្តកាត់បន្ថយដ៏ល្អប្រសើរមួយក្នុងចំណោមទាំង១០ជាមួយផលប្រយោជន៍ជាច្រើន។ ការប្រើនវានុវត្តបច្ចេកវិទ្យាសម្រាប់ការដាំដុះដែលមានសហគ្រាស១៤បានដំណើរការ គេអាចប្រើដ្រូនសម្រាប់ការស្តារព្រៃឈើតាមនវានុវត្តបច្ចេកវិទ្យាផ្ទុកទិន្នន័យធំ។
ជាឧទាហរណ៍ក្រុមហ៊ុនវិស្វកម្មជីវកាបូនដែលបានបង្កើតនៅឆ្នាំ២០១៤បានធ្វើគម្រោងដំបូងនៅឆ្នាំ២០១៧នៅប្រទសអូស្រា្តលី និងគម្រោង៩ទៀតនៅប្រទេសភូមា និងប្រទេសផ្សេងៗ នៅឆ្នាំ២០១៨បានពង្រីកគម្រោងទៅដល់សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត។
លោកបណ្ឌិត នភាលន៍ សាសាគី បានបង្ហាញថា មានដំណាក់កាល៣ ក្នុងការដាំដើមឈើដោយដ្រូន៖ (១)ការរៀបចំផែនទី (២)ការដាំ (៣)ការត្រួតពិនិត្យដោយដ្រូន។ ការប្រមូលទិន្នន័យអាចលើកកម្ពស់និងពង្រីកលទ្ធភាពនានានិងចំណេះដឹង ទិន្នន័យដែលទទួលបានពីដំណាក់កាលការត្រួតពិនិត្យនិងរៀបចំផែនទីអាចយកមកច្របាច់ចូលគ្នាដោយម៉ាស៊ីនដែលអាចវិភាគទិន្នន័យមុននឹងការដាំមួយសារទៀត។ ទិន្នន័យធំនេះមានតម្លាភាពដែលដើមឈើមួយដើមៗបានកំណត់ទីតាំងនិងតាមដានពីការលូតលាស់និងទិន្នផលរបស់វា។
ហេតុអ្វីដែលយើងត្រូវប្រើនវានុវត្តបច្ចេកវិទ្យា?
-លោកថា នៅប្រទេសជប៉ុន ក្រុមហ៊ុន Umitron កាត់បន្ថយកាកសំណល់នៅក្នុងឧស្សាហកម្មកសិដ្ឋានចិញ្ចឹមត្រី
-នៅប្រទេសចិន ក្រុមហ៊ុន Meicai បានភ្ជាប់ផលិតផលរបស់កសិករទៅកាន់ភោជនីយដ្នានក្នុងតំបន់នៅប្រទេសចិន ក្រុមហ៊ុនAnd Forest បានដាំដើមឈើតាមអ៊ីនធើណេតដោយប្រើទូរស័ព្ទឆ្លាតនិងជារឿងពិត។
នៅចុងបញ្ចប់នៃកម្មវិធី លោកបណ្ឌិត នភាលន៍ សាសាគី បានលើកឡើងថា បច្ចេកវិទ្យាគឺកាន់តែងាយស្រួលរកបានសម្រាប់ការស្តារព្រៃឈើនិងកសិកម្មឆ្លាត។ រីឯការចាត់វិធានការគឺជាអ្វីដែលកំពុងខ្វះខាត។
ថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»៕
RAC Media
ក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទៅកាន់សាកលវិទ្យាល័យជីវជាំង ស្ថិតនៅក្រុងជី...
នៅឆ្នាំ២០១៨នេះ ក្រោមការដឹកនាំរបស់ប្រធាន និងអនុប្រធាន លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា សមិទ្ធផលសំខាន់ៗជាច្រើនបានរំលេចឡើងដូចជា៖ ការងារសេនាធិការរបស់ថ្នាក់ដឹកនាំរាជ បណ្ឌិត...
ឆ្នាំ២០១៨នេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម បណ្ឌិត គិន ភា សម្រេច បានសមិទ្ធផលសំខាន់ៗជាច្រើន លើការងារស្រាវជ្រាវ, ការរៀបចំសន្និសីទអន្តរជាតិ, ការរៀបចំបាឋកថា, ការរៀបចំកិ...