ព័ត៌មាន

«ជំនួបរវាងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូសាកលវិទ្យាល័យត្រាវិញ»

2018-08-21 09:41:03 ថ្ងៃអង្គារ, 21 សីហា 2018 ម៉ោង 04:41 PM
អ្នកមើល 5360
post_detail

រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័ន ស្រាវជ្រាវជាន់ខ្ពស់ និងប្រមូលផ្តុំដោយអ្នកសិក្សាស្រាវជ្រាវ លើជំនាញវិស័យ ផ្សេងៗពីគ្នា ហើយក៏កំពុងព្យាយាមក្នុងការពង្រីកវិសាលភាពរបស់ខ្លួន ក្នុងឆាកអន្តរជាតិតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយគ្រឺះស្ថានឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសជាច្រើន។ ភ្ជាប់គ្នានឹងបញ្ហានេះ សាកលវិទ្យាល័យត្រាវិញនៃប្រទេសវៀតណាម បានមកដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងគោលបំណងសំខាន់ភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាអន្តរជាតិរវាងស្ថាប័នទាំងពីរ កាលពីព្រឹកថ្ងៃអង្គារ ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។


ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហការីចំនួន៤រូប ទទួលជំនួបគណៈប្រតិភូវៀតណាម ដូចមានរាយនាមខាងក្រោម៖ 
  • ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម, 
  • ឯកឧត្តមបណិ្ឌត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងកម្ពុជា, 
  • លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, និង
  • លោក ស៊ឺន សំ មន្ត្រីខុទ្ទកាល័យ រាជបណ្ឌិត្យសភាកម្ពុជា។
ប្រតិភូសាកលវិទ្យាល័យត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៖
  • លោកស្រី Thi Dan សាកលវិទ្យាធិការរង និងជាប្រធានគណៈប្រតិភូនៃសាកលវិទ្យាល័យត្រាវិញ
  • លោកស្រី Nguyen Thi Mai Khanh នាយកសម្រាប់សហប្រតិបត្តិការអន្តរជាតិ,
  • លោកស្រី Tran Kim Khanh នាយករងនៃនាយកដ្ឋានសម្រាប់ការធ្វើតេស្តសមត្ថភាព, 
  • លោក Eng Van Be នាយករងនៃគណៈកម្មការរៀបចំអន្តេវាសិកដ្ឋាន, និង
  • លោក Ngo Phu Hai ប្រធាននាយកដ្ឋានភាសាខ្មែរ។  
ឆ្លៀតក្នុងឱកាសទទួលជួបជាមួយប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យត្រាវិញនៃសាធារណរដ្ឋសង្គម និយមវៀតណាម ការពិភាក្សាបានផ្តោតសំខាន់អំពីឱកាសនៃការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងធ្វើកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវរួមគ្នា។ ជាលទ្ធផលនៃជំនួបភ្ញៀវសាកលវិទ្យាល័យត្រាវិញនៅសាលស្លឹករឹត ភាគីរាជ​បណ្ឌិត្យ​​សភាកម្ពុជា និងភាគីសាកលវិទ្យាល័យត្រាវិញ បានពិភាក្សានិងព្រមព្រៀងគ្នាលើបញ្ហាដូចខាងក្រោម៖
  1. ភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការផ្លាស់ប្តូរគ្រូបណ្តុះបណ្តាលភាសាខ្មែរ-វៀតណាម និង ភាសា​វៀតណាម-ខ្មែរ,
  2. ភាគីទាំងពីរព្រមព្រៀងគ្នាចំពោះការផ្លាស់ប្តូរនិស្សិត,
  3. ភាគីវៀតណាមព្រមព្រៀងជួយលើកិច្ចការបច្ចេកទេសនៅពេលរាជបណ្ឌិត្យសភាកម្ពុជា ធ្វើវចនានុក្រម «ខ្មែរ-វៀតណាម», 
  4. ការសិក្សាររួមគ្នាលើបញ្ហាកសិកម្ម, និង
  5. ការសិក្សារួមគ្នាលើបញ្ហាទេសចរណ៍ និងសេដ្ឋកិច្ច។
សូមបញ្ជាក់ដែរថា តាមរយៈកិច្ចសហការអន្តរជាតិកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានពង្រីកវិសាលភាព និងកិត្តិនាមក្នុងនាមជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យនៃបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសជប៉ុន ចិន សាធារណរដ្ឋកូរ៉េ ថៃ វៀតណាម ឡាវ បង់ក្លាដែស ម៉ាឡេស៊ី ជាដើម ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងនោះដែរ រាជបណ្ឌិត្យសភាកម្ពុជា បានអនុវត្តកិច្ចព្រមព្រៀងជាមួយស្ថាប័នដៃគូ ដូចជាការផ្លាស់ប្តូរសមិទ្ធផលស្រាវជ្រាវ ការផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ ដំណើរទស្សនកិច្ចសិក្សា ការបញ្ជូនមន្ត្រីទៅចូលរួមក្នុងវេទិកាវិទ្យាសាស្ត្រ សិក្ខាសាលានានានៅក្រៅប្រទេស ក៏ដូចជា ការបញ្ជូនសិស្សទៅសិក្សានៅសាកលវិទ្យាល័យដៃគូផងដែរ។ នេះបាន បង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាក្នុងការពង្រឹងនិងអភិវឌ្ឍការស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជា ការធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យអភិវឌ្ឍន៍សមត្ថភាពមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា៕

RAC Media


អត្ថបទទាក់ទង

តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM
ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM

សេចក្តីប្រកាស