Royal Academy of Cambodia
នៅថ្ងៃ អង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប បណ្ឌិត Takuji Tsusaka បានធ្វើបទបង្ហាញស្តីពី «ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកសិកម្មមានភាពឆ្លាតជាមួយអាកាសធាតុ»។
CSAជាការបញ្ចូលនៃការបន្ស៊ាំនិងការការបន្ថយនៅក្នុងយុទ្ធសាស្រ្តលូតលាស់កសិកម្ម។ ចំពោះវិធានការបន្ស៊ាំមានដូចជា ការផ្លាស់ប្តូរកាលបរិច្ឆេទការដាំ ការដាំពូជឬប្រភេទដំណាំផ្សេងៗ ការអភិវឌ្ឍនិងការលើកម្ពស់ដំណំាមានជម្រើស ការអភិវឌ្ឍពូជដែលធន់នឹងកំដៅនិងគ្រោះរាំងស្ងួត ការប្រើប្រាស់ការដាំឆ្លាស់គ្នានិងការដាំវ៉ិលជុំ ការគ្រប់គ្រងជំងឺនិងសត្វចង្រៃបានល្អប្រសើរសម្រាប់ដំណាំ និងការអភិវឌ្ឍប្រព័ន្ធព្រមានជាមុននិងវិធានការការពារសម្រាប់គ្រោះធម្មជាតិ។ផ្តោតលើការកាត់បន្ថយគឺមានន័យថាផ្តោតលើការបំភាយឧស្ម័នផ្ទះកញ្ចក់តាមវិស័យ ដូចជាកសិកម្មដែលមាន១១ទៅ១៥% ការកាប់ព្រៃឈើ ការដឹកជញ្ជូន ឧស្សាហកម្ម ថាមពល និងកាកសំណល់ជាដើម។
ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមប្រភពមានដូចជា ដំណើរការរំលាយអាហាររបស់សត្វ លាមកដែលចោលលើដីវាលស្មៅ ជីសំយោគ និងផលិតកម្មស្រូវ លាមកដែលបានស្តុក សំណល់ដំណាំ លាមកដែលចោលលើដីដំណាំ ការដាំដុះនៃដីសរីរាង្គ។ ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិកម្មតាមតំបន់ នៅអាស៊ីមានដំណើររំលាយអាហារបស់សត្វ៣២% ដី២៧% និងស្រូវ២៣%។ ការកាត់បន្ថយសត្វក្តាមនៅក្នុងកសិកម្មមាន៣ប្រភេទ៖ (១)ប្រពលវប្បកម្ម (២)ការកាត់បន្ថយការបំភាយនៅក្នុងផលិតកម្មកសិកម្ម (៣)ការបំបែកកាបូនបន្ថែមនៅក្នុងប្រព័ន្ធកសិកម្ម។
លោកTakuji Tsusaka បង្ហាញពីវិធានការកាត់បន្ថយ វិធានការទី១៖ការកាត់បន្ថយការបំភាយពីដំណើររំលាយអាហាររបស់សត្វ វិធានការទី២៖ការគ្រប់គ្រងជីអាសូត វិធានការទី៣៖ ការកាត់បន្ថយការបំភាយមេតានពីវាលស្រែ វិធានការទី៤៖ការបំបែក។
RAC Media
ចុះផ្សាយថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ - ម៉ោង៖ ១០ : ៣០នាទីបន្ទាប់ពីកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាង៣ទស្សវត្សរ៍ ការបោះឆ្នោតថ្នាក់ជាតិលើកទីមួយ ដែលបានគ្រោងធ្វើឡើងនៅខែឧសភា ឆ្នាំ១៩៩៣ ត្រូវបានរៀបចំឡើងដោយស...
ថ្ងៃអង្គារ៍ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ប្រធានមជ្ឈមណ្ឌលសិក្សាចិន លោកបណ្ឌិត គីសេរីវឌ្ឍន៍ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានចូលរួមដាំ...
ខណៈដែលមជ្ឈមណ្ឌលសិក្សាចិន ទើបនឹងបានបង្កើតឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលដៅសិក្សាអំពីគម្រោងធំៗនិងសំខាន់ៗ ព្រមទាំងសិក្សាអំពីសេដ្ឋកិច្ចប្រទេសចិន ថ្មីៗនេះ នៅសាធារណរដ្ឋប្រជាមានិតចិនក៏មានបង្កើតមជ្ឍមណ្ឌលស...
ថ្ងៃពុធ ១៣រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា...