ព័ត៌មាន

តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20 អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ? ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-03-19 03:25:40 ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 10:25 AM
អ្នកមើល 3341
post_detail

ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពីរយ៉ាង គឺជំនួយទ្វេភាគី និង ជំនួយពហុភាគី។

ជំនួយទ្វេភាគី ជាជំនួយប្រទេសរីកចម្រើនបានផ្តល់ឱ្យប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រទេសសមាជិក G20 ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ម្តងមួយៗ តាមរូបភាពផ្សេងៗ ដូចជា ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព ការតស៊ូមតិ ការគោរពសិទ្ធិមនុស្ស ជាដើម។ ចំណែកឯប្រទេសជប៉ុនវិញតែងតែជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ និង ហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសអឺរ៉ុបជាច្រើនបានអន្ទាក់ជំនួយនេះ ជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដោយផ្តល់ហិរញ្ញប្បទានដល់អង្គការសង្គមស៊ីវិលនានាឱ្យទិទៀនរិះគន់​រដ្ឋា​ភិបាល ដោយរកហេតុផលដើម្បីបង្ហាញថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស មិនមានលទ្ធិប្រជាធិបតេយ្យ និង បបួលកម្មករធ្វើបាតុកម្មជាដើម។ ការចំណាយលើកិច្ចការទាំងអស់នេះ ចាត់ទុកថា ជាជំនួយជួយដល់កម្ពុជាផងដែរ។ ដោយសារគ្មានជំរើស ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលយកជំនួយទាំងនេះដោយទុកឱ្យសង្គមស៊ីវិលបំពេញការងារស្រេចតែនឹងចិត្ត។

ក្រោយឆ្នាំ២០១៣ ប្រទេសចិនបានបង្កើនគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ» ហើយធ្វើការតភ្ជាប់ផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ គ្របដណ្តប់ប្រមាណ៦៩ប្រទេស ដែលស្មើនឹង១ភាគ៣ នៃប្រទេសទាំងអស់លើពិភពលោក រួមមានអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាហ្វិ្រក ហើយបានផ្តល់ជំនួយក្នុងការកសាងរចនាសម្ព័ន្ធដល់ប្រទេសទាំងនោះដោយមានលក្ខខណ្ឌតែមួយគត់ គឺគាំទ្រគោលនយោបានចិនតែមួយ។

ដោយគ្មានបន្ទុកផ្សេងៗ ជាពិសេសការដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលក្នុងនយោបាយផ្ទៃក្នុង និង នយោបាយការបរទេស ធ្វើឱ្យគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន បានដណ្តើមឧត្តមភាពខ្ពស់ និង មានប្រជាប្រិយភាពក្នុងបរិវេណដែលវិថីសូត្រគ្របដណ្តប់។ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសក្រីក្រ គេក៏ត្រូវការឱកាសនិងសិទ្ធិសេរីភាពក្នុងការដឹកនាំប្រទេសរបស់គេទៅរកភាពរីកចម្រើនដែរ។ នៅពេលប្រទេសទាំងនេះ សំឡឹងឃើញវិថីសូត្ររបស់ចិនផ្តល់ផលប្រយោជន៍ច្រើនជាង គេក៏ចាប់យកវិថីសូត្ររបស់ចិន ជាជាងជំនួយនិងចំណង។

បច្ចុប្បន្នសហរដ្ឋអាមេរិកក៏ដូចជាជប៉ុនមានការព្រួយបារម្ភ ហើយជប៉ុននឹងស្នើយោបល់លើក Guideline ថ្មីសម្រាប់ ជំនួយអភិវឌ្ឍន៍ដើម្បីពង្រឹងឧត្តមភាពរបស់ខ្លួនឡើងវិញ។ បើពុំដូច្នោះទេ ឥទ្ធិពលនៃប្រទេសលោកខាងលិចតាមរយៈឧបករណ៍ជំនួយអភិវឌ្ឍន៍នេះ នឹងត្រូវសាបរលាបទៅវិញម្តងបន្តិចៗ ហើយទទួលបរាជ័យក្នុងការប្រជែងគ្នាជាមួយនឹងគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន។

អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស