Royal Academy of Cambodia
ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពីរយ៉ាង គឺជំនួយទ្វេភាគី និង ជំនួយពហុភាគី។
ជំនួយទ្វេភាគី ជាជំនួយប្រទេសរីកចម្រើនបានផ្តល់ឱ្យប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រទេសសមាជិក G20 ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ម្តងមួយៗ តាមរូបភាពផ្សេងៗ ដូចជា ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព ការតស៊ូមតិ ការគោរពសិទ្ធិមនុស្ស ជាដើម។ ចំណែកឯប្រទេសជប៉ុនវិញតែងតែជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍ជនបទ និង ហេដ្ឋារចនាសម្ព័ន្ធ។ ប្រទេសអឺរ៉ុបជាច្រើនបានអន្ទាក់ជំនួយនេះ ជាថ្នូរនឹងការគោរពសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ដោយផ្តល់ហិរញ្ញប្បទានដល់អង្គការសង្គមស៊ីវិលនានាឱ្យទិទៀនរិះគន់រដ្ឋាភិបាល ដោយរកហេតុផលដើម្បីបង្ហាញថា រដ្ឋាភិបាលមិនគោរពសិទ្ធិមនុស្ស មិនមានលទ្ធិប្រជាធិបតេយ្យ និង បបួលកម្មករធ្វើបាតុកម្មជាដើម។ ការចំណាយលើកិច្ចការទាំងអស់នេះ ចាត់ទុកថា ជាជំនួយជួយដល់កម្ពុជាផងដែរ។ ដោយសារគ្មានជំរើស ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទទួលយកជំនួយទាំងនេះដោយទុកឱ្យសង្គមស៊ីវិលបំពេញការងារស្រេចតែនឹងចិត្ត។
ក្រោយឆ្នាំ២០១៣ ប្រទេសចិនបានបង្កើនគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ» ហើយធ្វើការតភ្ជាប់ផ្លូវសូត្រនិងផ្លូវសូត្រសមុទ្រ គ្របដណ្តប់ប្រមាណ៦៩ប្រទេស ដែលស្មើនឹង១ភាគ៣ នៃប្រទេសទាំងអស់លើពិភពលោក រួមមានអាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាហ្វិ្រក ហើយបានផ្តល់ជំនួយក្នុងការកសាងរចនាសម្ព័ន្ធដល់ប្រទេសទាំងនោះដោយមានលក្ខខណ្ឌតែមួយគត់ គឺគាំទ្រគោលនយោបានចិនតែមួយ។
ដោយគ្មានបន្ទុកផ្សេងៗ ជាពិសេសការដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលក្នុងនយោបាយផ្ទៃក្នុង និង នយោបាយការបរទេស ធ្វើឱ្យគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន បានដណ្តើមឧត្តមភាពខ្ពស់ និង មានប្រជាប្រិយភាពក្នុងបរិវេណដែលវិថីសូត្រគ្របដណ្តប់។ ប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសក្រីក្រ គេក៏ត្រូវការឱកាសនិងសិទ្ធិសេរីភាពក្នុងការដឹកនាំប្រទេសរបស់គេទៅរកភាពរីកចម្រើនដែរ។ នៅពេលប្រទេសទាំងនេះ សំឡឹងឃើញវិថីសូត្ររបស់ចិនផ្តល់ផលប្រយោជន៍ច្រើនជាង គេក៏ចាប់យកវិថីសូត្ររបស់ចិន ជាជាងជំនួយនិងចំណង។
បច្ចុប្បន្នសហរដ្ឋអាមេរិកក៏ដូចជាជប៉ុនមានការព្រួយបារម្ភ ហើយជប៉ុននឹងស្នើយោបល់លើក Guideline ថ្មីសម្រាប់ ជំនួយអភិវឌ្ឍន៍ដើម្បីពង្រឹងឧត្តមភាពរបស់ខ្លួនឡើងវិញ។ បើពុំដូច្នោះទេ ឥទ្ធិពលនៃប្រទេសលោកខាងលិចតាមរយៈឧបករណ៍ជំនួយអភិវឌ្ឍន៍នេះ នឹងត្រូវសាបរលាបទៅវិញម្តងបន្តិចៗ ហើយទទួលបរាជ័យក្នុងការប្រជែងគ្នាជាមួយនឹងគោលនយោបាយ«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ចិន។
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ),...
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដ...
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០...
ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុ...