ព័ត៌មាន

បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»

2019-03-18 16:12:11 ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 11:12 PM
អ្នកមើល 9983
post_detail

នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយ ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»

នៅក្នុងខ្លឹមសារនៃ បាឋកថា លោកសាស្ត្រចារ្យ Rafal Smoczynski  ជាវាគ្មិនដែលបានអញ្ជើញពី វិទ្យាស្ថានទស្សនវិជ្ជា និងសង្គមវិជ្ជា នៃបណ្ឌិតសភាវិទ្យាសាស្ត្រសង្គម ប៉ូឡូញ បានឱ្យដឹងថា ប្រទេសនីមួយៗគឺមានលក្ខណៈប្លែកៗគ្នា  បើទោះជាមានការចែករំលែកវប្បធម៌  ការផ្លាស់ប្ដូរកម្លាំងពលករ ពីប្រទេសមួយទៅប្រទេសមួយ មិនថា ពីសហភាពអឺរ៉ុប ទៅតំបន់ផ្សេង ឬក៏ពីតំបន់ផ្សេងមកសហភាពអឺរ៉ុប គឺវាមានលក្ខណៈមិនដូចគ្នាឡើយ។

សូមទាញយកខ្លឹមសារទាំងស្រុងនៃបទបង្ហាញក្នុងបាឋកថាដូចខាងក្រោម...










RAC Media​ | ស៊ាង រ៉ូហ្សាត


អត្ថបទទាក់ទង

១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...

2024-04-17 15:07:11   ថ្ងៃពុធ, 17 មេសា 2024 ម៉ោង 10:07 PM
ស្វែងយល់ពីពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ និងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុសសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់​ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀម...

2024-04-13 15:18:22   ថ្ងៃសៅរ៍, 13 មេសា 2024 ម៉ោង 10:18 PM
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកហ្វូណនតេជោ បណ្ឌិតសភាចារ្យ សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ...

2024-04-11 09:47:52   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:47 PM
ករណីព្រែកជីកហ្វូណនតេជោ៖ បណ្ឌិតសភាចារ្យ សុខ ទូច អះអាងថា កម្ពុជាត្រូវតែរស់ដោយពឹងលើសមត្ថភាពរបស់ខ្លួន ក្នុងករណីណាមួយ យើងក៏អាចរស់បានដែរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ន...

2024-04-11 09:36:15   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 04:36 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ការមួលបង្កាច់ថាព្រែកជីកហ្វូណនតេជាកសាងឡើងក្នុងគោលបំណងបម្រើឱ្យវិស័យយោធាចិន គឺជាការរារាំងដង្ហើមសេដ្ឋកិច្ចកម្ពុជានិងជាយុទ្ធសាស្ត្រនយោបាយរបស់វៀតណាម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឱកាសថ្លែងនៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញ...

2024-04-11 02:17:45   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 09:17 AM
រាជបណ្ឌិត្យសភាកម្ពុជាបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សីត្រឹប ដល់កុមារកំព្រា នៅមណ្ឌលចំនួន ២កន្លែង

នៅថ្ងៃពុធ ២ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នេះ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច រាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ជូនទឹកដោះគោ តេជោសែន ប្ញស្សី...

2024-04-11 02:06:30   ថ្ងៃព្រហស្បតិ៍, 11 មេសា 2024 ម៉ោង 09:06 AM

សេចក្តីប្រកាស