ព័ត៌មាន

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»

2019-03-18 11:22:29 ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:22 PM
អ្នកមើល 4305
post_detail

កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវាគ្មិនទី៥ សម្រាប់កម្មវិធីសិក្ខាសាលា ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» នៅខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។

ប្រទេសឥណ្ឌូណេស៊ីបានប្តេជ្ញាចិត្តដើម្បីកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន២៩%ស្ថិតនៅក្រោមពាណិជ្ជកម្មជាធម្មតានៅក្នុងឆ្នាំ២០៣០ និងឡើង៤១%ជាមួយការគាំទ្រពីអន្តរជាតិ។ វាមានវិស័យ៥ដូចជា ថាមពល កាកសំណល់ ឧស្សាហកម្ម កសិកម្ម និងរុក្ខាប្រមាញ់ដែលត្រូវគិតគូ។  ព្រៃកោងកាងរបស់ប្រទេសឥណ្ឌូណេស៊ីមាន​៤១៧. ០០០ ហិចតានៅស៊ូម៉ាត្រា ១៦៥,០០០ហិចតានៅកាលីម៉ាន់ត្រា ៥៣,០០០ហិចតានៅស៊ូឡាវេស៊ី ២,៩៤៣,០០០ហិចតានៅប៉ាពួខាងលិច ៣,៧០០ហិចតានៅបាលីនិងថេងហ្គារ៉ា ៣៤,៤០០ហិចតានៅជ្វា ហើយតំបន់ត្រូវសិក្សាគឺព្រៃកោង កាង Segara Anakan ក្នុងតំបន់ជ្វានេះដែលមានទំហំ៦,៧១៦ហិចតា។

ប្រទេសឥណ្ឌូណេស៊ីបានរងប៉ះពាល់ពៅកម្រិតខ្ពស់នៃដំណើរកករងបន្តិចម្តងៗដែលអាចប៉ះពាល់៖ ការតាំងលំនៅដ្ឋាននៅព្រៃកោងកាង របាយ និងស្តុកកាបូន ទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើនៅចន្លោះឆ្នាំ២០០៣ដល់២០១៤ មាន១៩៩.៥ហិចតាក្នុងមួយឆ្នាំ។

ស្តុកកាបូនព្រៃកោងកាងសរុបគឺ៥១៥.៧២មីលីក្រាមក្នុងមួយហិចតា ដែល​លើ ដី៨៦.៥៩មីលីក្រាម/ហិចតា កាបូនដី៣៨៦មីលីក្រាម/ហិចតា ក្រោមដី៤២.៤៣មីលីក្រាម/ហិចតា និងណេក្រូម៉ាស ០.៧មីលីក្រាម/ហិចតា។ ហើយកម្មវត្ថុនៃការប៉ាន់ប្រមាណស្តុកកាបូនព្រៃកោងកាងនៅក្នុងSegara Anakanគឺដើម្បីវាយតម្លៃស្តុកកាបូននៅក្នុងព្រៃកោងកាងSegara Anakan ចំពោះវិធីសាស្រ្តគឺទាក់ទងនឹងអាងកាបូនទាំង៥ដូចជាលើដី ក្រោមដី ណេក្រូម៉ាស និងកាបូនសរីរាង្គដីដោយប្រើរូបមន្តផ្សេងៗគ្នា។

កញ្ញា Shahnaz Nur Firdausi ក៏បានបង្ហាញពីដំណើរជ្រើសរើសគម្រូ ការប្រៀបធៀបថ្នាក់ទី១និងទី៣។ ចំពោះការពិភាក្សាការវាស់ស្តុកកាបូនសរុបពីថ្នាក់ទី៣គឺទាបជាងថ្នាក់ទី១សម្រាប់លើដី និងក្រោមដី និងខ្ពស់ជាងសម្រាប់ណេក្រូម៉ាសនិងកាបូនដី។ ចំនួនទាបជាងពីថ្នាក់ទី៣អាចកើតឡើងដោយសារការគ្របដណ្តប់នៃកូនដើមឈើ។ ដង់ស៊ីតេនៃព្រៃកោងកាងអាចចាត់ថ្នាក់ថាខ្ពស់និងប្រភេទផ្សេងគ្នាគឺល្មម។ ក្នុងការគណនាស្តុកកាបូននៅSegara Anakan កញ្ញា បានបង្ហាញទិន្នន័យដូចខាងក្រោម៖

  • ស្តុកកាបូន៖ ៦,៧១៦ហិចតា x ៥២៧.៧៦មីលីក្រាម/ហិចតា = ៣,៥៤៤,៤៣៦មីលីក្រាម
  • កត្តាការបញ្ចេញ៖ ៥២៧.៧៥មីលីក្រាម/ហិចតា x ៣.៦៧ = ១,៩៣៥មីលីក្រាមកាបូន
  • ការបញ្ចេញប្រចាំឆ្នាំ៖ ១៩៩.៥ហិចតា x ១,៩៣៥មីលីក្រាមកាបូន = ៣៨៥,៩៧២.១ មីលីក្រាមកាបូន/ឆ្នាំ
  • ជាមួយប្រសិទ្ធិភាពការកាត់បន្ថយ៧០%  ២៧០,១៨០.៥មីលីក្រាមកាបូនអាចជៀសវាងបាន
  • ការធ្វើបែបនេះស្មើនឹងការយកឡានចំនួន៥៨,៧៣៤.៩ ចេញពីផ្លូវទីក្រុងCilacap ដែលព្រៃកោងកាងស្ថិតនៅទីនោះ។ កញ្ញា បានបញ្ចាក់ពីការប្រើប្រាស់សន្និធិព្រៃឈើ ការសិក្សានេះ វាយតម្លៃស្តុកកាបូននៅក្នុងអាងកាបូនទាំង៤។ ស្តុកកាបូនសរុបតាមការប៉ាន់ស្មានគឺ៥២៧.៧៦មីលីក្រាមកាបូន/ហិចតាឬ៣,៥៤៤,៤៣៦មីលីក្រាមកាបូនសម្រាប់តំបន់ទាំងមូល។ ដូច្នេះលោកយល់ថា «ការអភិរក្សតំបន់បានល្អប្រសើរបែបនេះអាចចូលរួមចំណែកចំពោះការកាត់បន្ថយការបញ្ចេញកាបូន ការធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅក្នុងតំបន់ និងការអភិរក្សជីវចម្រុះ»បាន។                                                                          

អត្ថបទទាក់ទង

ព្រះលោកេសូរប្រែកាយជាព្រះនរាយណ៍ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

2020-12-02 04:01:39   ថ្ងៃពុធ, 02 ធ្នូ 2020 ម៉ោង 11:01 AM
យុទ្ធសាស្រ្តសេដ្ឋកិច្ចចិននៅក្នុងសម័យកូវីដ-១៩ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2020-11-30 03:28:38   ថ្ងៃចន្ទ, 30 វិច្ឆិកា 2020 ម៉ោង 10:28 AM
«ឯកឧត្តមបណ្ឌិត យង់ ពៅ ដឹកនាំបសុពេទ្យជំនាញចុះអប់រំផ្សព្វផ្សាយ និងចាក់វាក់សាំងព្យាបាលសត្វគោចិញ្ចឹមរបស់ប្រជាជននៅមូលដ្ឋាន»

(ខេត្តតាកែវ)៖ ដោយបានពិនិត្យមើលថា សត្វគោចិញ្ចឹមរបស់ប្រជាជនជាង១០០គ្រួសារកំពុងរងគ្រោះ ដោយសារការរីករាលដាលជំងឺអ៊ុតក្តាម និងសាទឹកលើសត្វគោយ៉ាងខ្លាំង នៅថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ...

2020-11-29 09:43:24   ថ្ងៃអាទិត្យ, 29 វិច្ឆិកា 2020 ម៉ោង 04:43 PM
សមិទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានសិក្សាចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន បានអញ្ជើញធ្វើបទបង...

2020-11-27 04:17:19   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 11:17 AM
លទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១ របស់វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និង...

2020-11-27 04:06:51   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 11:06 AM
រាជបណ្ឌិត្យសភាកម្ពុជា ធ្វើពិធីប្រកាសមុខតំណែងផ្លូវការជូនថ្នាក់ដឹកនាំ ៩រូប

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញប្រកាសមុខតំណែងអគ្គលេខាធិការ អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងការប្រកាសតំណែង ព្រមទាំងប្រគល់ត្រាជូនប្រធានវិទ្យាស្ថានទាំង៧ នៃរាជបណ្ឌិត្យសភាកម្ពុជា(រាជបណ...

2020-11-27 03:48:53   ថ្ងៃសុក្រ, 27 វិច្ឆិកា 2020 ម៉ោង 10:48 AM

សេចក្តីប្រកាស