ព័ត៌មាន

«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»

2019-03-18 11:01:44 ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 06:01 PM
អ្នកមើល 134
post_detail

ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»។ លោកបានចាប់ផ្តើមពីការដាក់ជូនតាមសន្និបាតក្របខណ្ឌអង្គការសហប្រជាជាតិលើបម្រែបម្រួលអាកាសធាតុ(UNFCCC)  និងប្រព័ន្ធត្រួតពិនិត្យឧស្ម័នផ្ទះកញ្ចក់ ការធ្វើរបាយការនិងការបញ្ជាក់(MRV) ដែលគម្រោងនេះមានរយៈពេល៥ឆ្នាំពីឆ្នាំ២០១៣ដល់២០១៨។

លោក Mohamad Fairoz Bin Mohamed បានលើកថា គេបែងចែកការប្រើប្រាស់ដីនៅសិង្ហបុរីមាន៦ដូចជា(១)ដីព្រៃ (២)ដីដំណាំ (៣)ដីស្មៅបានលុបចោល (៤)ដីសើម (៥)ការតាំងលំនៅដ្នាន និង(៦)ដីផ្សេងៗក៏បានលុបចោលដែរ។ ទិន្នន័យបានពីសកម្មភាព ការបែងចែកបណ្តុំជាប្រព័ន្ធសម្រាប់ការជ្រើសរើសទីតាំង ប្លង់ទីកន្លែង។ គឺវាមានកត្តានៃការបញ្ចេញពីអាងកាបូន៥ដូចជា (១)ជីវឧស្ម័នលើដី (២)ជីវឧស្ម័នក្រោមដី (៣)ឈើងាប់ (៤)សំរាម និង(៥)ដី។

លោកក៏បានលើកពីលំហូរការងារចែកជា៥ ដូចជា(១)ការប្រមូលទិន្នន័យនៅទីកន្លែង (២)ការបញ្ចូលទិន្នន័យតាមកម្មវិធីអិចសែល (៣)ការរក្សាទិន្នន័យនិងការទុកជាឯកសារកាលប្បវត្តិ (៤)ការរៀបចំប្រព័ន្ធទិន្នន័យមូលដ្ឋាននិងការបញ្ចូលទិន្នន័យ និង(៥)ការបញ្ជាក់ពីទិន្នន័យ។

បើនិយាយពីការទាញចេញពីកត្តាការបញ្ចេញកាបូន សម្រាប់ដីដំណាំ តម្លៃរបស់IPCCត្រូវបានប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ សម្រាប់ព្រៃកោងកាងដែលស្ថិតនៅក្នុងដីព្រៃ ឯកសារស្រាវជ្រាវពីសកលវិទ្យាល័យក្នុងស្រុកនិងការបំពេញដីសើមIPCCត្រូវបានយកមកប្រើប្រាស់ដើម្បីកំណត់ស្តុកកាបូន ការចំណេញនិងការខាតបង់។ការទាញចេញ/ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដែលបានគណនាសម្រាប់៖ តំបន់សឹង្ហបុរីទាំងមូល សម្រាប់ការប្រើប្រាស់ដីទាំងអស់ ការផ្លាស់ប្តូរការប្រើប្រាស់ដីនិងប្រភេទរងនៃការផ្លាស់ប្តូរ និងអាងកាបូនទាំង៥ជាដើម។

ខេត្តសៀមរាប ថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។

RAC Media               

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស