Royal Academy of Cambodia
អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» នៅខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
អ្នកស្រី ជាតិ មារតី បានផ្តើមពីការអភិវឌ្ឍនិងការអនុវត្តគម្រោងREDD+ ជាជម្រើសមួយដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ពីវិស័យព្រៃឈើ ប៉ុន្តែក៏ត្រូវការការគាំទ្រពីភ្ញៀវទេសចរណ៍ដែរ។ លោកស្រី បានលើកឡើងថា «ឧទ្យានវីរៈជ័យមានទំហំ ៣៣២ ៥០០ហិចតា ជាឧទ្យានជាតិធំបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយតំបន់ការពារស្ថិតនៅស្របជាមួយប្រទេសឡាវនិងវៀតណាមដែលបានបង្កើតរួមគ្នាក្លាយជាតំបន់មួយក្នុងចំណោមតំបន់ព្រៃការពារដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ី»។
ព្រៃដ៏ធំសម្បើម វាលស្មៅ ភ្នំ និងជ្រលងភ្នំរបស់ឧទ្យានជាតិវីរៈជ័យដែលមិនមានការរុករកនិងរំខានដោយការតាំងលំនៅដ្នានរបស់មនុស្សនិងនៅតែមានប្រភេទសត្វព្រៃដែលថ្មីនិងមិនទាន់រកឃើញនៅឡើយ។ ឧទ្យាននេះជាជម្រកសំខាន់ដល់សត្វព្រៃដូចជាខ្លា ដំរី គោព្រៃនិងប្រភេទវានរជាតិនិងបស្សីដែលកំពុងរងការគម្រាមកំហែងនៅលើសកលលោក។ នៅភាគឥសានប្រទេសកម្ពុជាគឺជាជម្រកនៃប្រជាជនកុលសម្ព័ន្ធជនជាតិដើមតំបន់ភ្នំជាច្រើនសតវត្សនិងនៅតែជាមជ្ឍមណ្ឌលសម្រាប់វប្បធម៌ចម្រុះនៅក្នុងតំបន់។
ឧទ្យានជាតិវីរៈជ័យ ត្រូវបានកំណត់ជាឧទ្យានកេរ្តិ៍ដំណែលអាស៊ាននៅក្នុងឆ្នាំ២០០៣ ដែលជាការទទួលស្គាល់ពីការចូលរួមចំណែករបស់ឧទ្យានទៅកាន់ការអភិរក្សជីវចម្រុះថ្នាក់អន្តរជាតិនិងតំបន់។ ចំពោះអេកូទេសចរណ៍ផ្អែកលើតំបន់ការពារនេះមានការដើរឡើងភ្នំវាលភ្នំយក្សគង់គ្រៀវ និងការដើរនៅតំបន់ទីវាលភ្នំវាលធំ។ បើតាមរូបថតដែលបានយកពីកាមេរ៉ាចាប់នៅក្នុងឧទ្យានបានអះអាងពីវត្តមាននៃប្រភេទសត្វព្រៃជាច្រើនដោយរួមទាំងប្រភេទថនិកសត្វដែលកំពុងរកគ្រោះថ្នាក់ខ្លាំងផងដែរ។ ដោយសារនៅក្នុងឧទ្យានមានសត្វជាច្រើនវាសមតម្លៃចំពោះការវិនិយោគអភិរក្ស។ ប៉ុន្តែនៅក្នុងឧទ្យាននៅមានការគម្រាមកំហែងដូចជាការប្រមាញ់ និងការកាប់ឈើខុសច្បាប់ជាដើម។
នៅចុងបញ្ចប់ក្នុងបទបង្ហាញ អ្នកស្រី ជាតិ មារតី បានសង្កត់ន័យថា «ឧទ្យានជាតិវីរៈជ័យជាតំបន់អភិរក្សព្រំដែនត្រីកោណរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានតំបន់ព្រៃនៅភាគខាងជើងក្នុងប្រទេសឡាវហៅថា ណាមហ្គុង»។
ដូច្នេះឧទ្យាននេះជាតំបន់ឆ្លងព្រំដែនដែលមានសត្វជាច្រើនពីប្រទេសទាំងបីអាចរកបាន ហើយវាមិនគ្រាន់តែជាតំបន់ការពារប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងប្រកបដោយសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ជាការផ្តល់យោបល់ប្រសិនយើងទទួលបានការគាំទ្របន្ថែមពីគម្រោង REDD+ យើងអាចបង្កើតកម្មវិធីអេកូទេសចរណ៍អស្ចារ្យមួយដែលនឹងចូលរួមចំណែកចំពោះជីវភាពរស់នៅរបស់ប្រជាជនផងដែរ។
RAC Media
ថ្វីបើសហរដ្ឋអាម៉េរិក បានបង្កើតការិយាល័យកុងស៊ុល នៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងរបស់កម្ពុជា នៅចុងទសវត្សរ៍ ឆ្នាំ១៨០០ ក្ដី តែសហរដ្ឋអាម៉េរិក មិនទាន់មានវត្ដមានរបស់ខ្លួនជាផ្លូវការនៅភ្នំពេញ រហូតដល់ឆ្នាំ១៩៥០...
នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលស្វាគមន៍គណៈប្រតិភូ នៃសាកលវិទ្យាល័យ Northwest...
គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...
កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធានរាជបណ្ឌិត...