ព័ត៌មាន

«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

2019-03-18 10:22:35 ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:22 PM
អ្នកមើល 10609
post_detail

អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការ​ពារឧទ្យានជាតិវីរៈជ័យ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»  នៅខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។

អ្នកស្រី ជាតិ មារតី  បានផ្តើមពីការអភិវឌ្ឍនិងការអនុវត្តគម្រោងREDD+ ជាជម្រើសមួយដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ពីវិស័យព្រៃឈើ ប៉ុន្តែក៏ត្រូវការការគាំទ្រពីភ្ញៀវទេសចរណ៍ដែរ។ លោកស្រី បានលើកឡើងថា «ឧទ្យានវីរៈជ័យមានទំហំ ៣៣២ ៥០០ហិចតា ជាឧទ្យានជាតិធំបំផុតនៅក្នុងប្រទេសកម្ពុជាជាមួយតំបន់ការពារស្ថិតនៅស្របជាមួយប្រទេសឡាវនិងវៀតណាមដែលបានបង្កើតរួមគ្នាក្លាយជាតំបន់មួយក្នុងចំណោមតំបន់ព្រៃការពារដ៏ធំបំផុតនៅក្នុងទ្វីបអាស៊ី»។

ព្រៃដ៏ធំសម្បើម វាលស្មៅ ភ្នំ និងជ្រលងភ្នំរបស់ឧទ្យានជាតិវីរៈជ័យដែលមិនមានការរុករកនិងរំខានដោយការតាំងលំនៅដ្នានរបស់មនុស្សនិងនៅតែមានប្រភេទសត្វព្រៃដែលថ្មីនិងមិនទាន់រកឃើញនៅឡើយ។ ឧទ្យាននេះជាជម្រកសំខាន់ដល់សត្វព្រៃដូចជាខ្លា ដំរី គោព្រៃនិងប្រភេទវានរជាតិនិងបស្សីដែលកំពុងរងការគម្រាមកំហែងនៅលើសកលលោក។ នៅភាគឥសានប្រទេសកម្ពុជាគឺជាជម្រកនៃប្រជាជនកុលសម្ព័ន្ធជនជាតិដើមតំបន់ភ្នំជាច្រើនសតវត្សនិងនៅតែជាមជ្ឍមណ្ឌលសម្រាប់វប្បធម៌ចម្រុះនៅក្នុងតំបន់។

ឧទ្យានជាតិវីរៈជ័យ ត្រូវបានកំណត់ជាឧទ្យានកេរ្តិ៍ដំណែលអាស៊ាននៅក្នុងឆ្នាំ២០០៣ ដែលជាការទទួលស្គាល់ពីការចូលរួមចំណែករបស់ឧទ្យានទៅកាន់ការអភិរក្សជីវចម្រុះថ្នាក់អន្តរជាតិនិងតំបន់។ ចំពោះអេកូទេសចរណ៍ផ្អែកលើតំបន់ការ​ពារនេះមានការដើរឡើងភ្នំវាលភ្នំយក្សគង់គ្រៀវ និងការដើរនៅតំបន់ទីវាលភ្នំវាលធំ។ បើតាមរូបថតដែលបាន​យកពីកាមេរ៉ាចាប់នៅក្នុងឧទ្យានបានអះអាងពីវត្តមាននៃប្រភេទសត្វព្រៃជាច្រើនដោយរួមទាំងប្រភេទថនិកសត្វដែលកំពុងរកគ្រោះថ្នាក់ខ្លាំងផងដែរ។ ដោយសារនៅក្នុងឧទ្យានមានសត្វជាច្រើនវាសមតម្លៃចំពោះការវិនិយោគអភិរក្ស។ ប៉ុន្តែនៅក្នុងឧទ្យាននៅមានការគម្រាមកំហែងដូចជាការប្រមាញ់ និងការកាប់ឈើខុសច្បាប់ជាដើម។

នៅចុងបញ្ចប់ក្នុងបទបង្ហាញ អ្នកស្រី ជាតិ មារតី   បានសង្កត់ន័យថា «ឧទ្យានជាតិវីរៈជ័យជាតំបន់អភិរក្សព្រំដែនត្រីកោណរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលមានតំបន់ព្រៃនៅភាគខាងជើងក្នុងប្រទេសឡាវហៅថា ​ណាម​ហ្គុង»។

ដូច្នេះឧទ្យាននេះជាតំបន់ឆ្លងព្រំដែនដែលមានសត្វជាច្រើនពីប្រទេសទាំងបីអាចរកបាន ហើយវាមិនគ្រាន់តែជាតំបន់ការពារប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងប្រកបដោយសក្តានុពលដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ជាការផ្តល់យោបល់ប្រសិនយើងទទួលបានការគាំទ្របន្ថែមពីគម្រោង​ REDD+ យើងអាចបង្កើតកម្មវិធីអេកូទេសចរណ៍អស្ចារ្យមួយដែលនឹងចូលរួមចំណែកចំពោះជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

RAC Media




អត្ថបទទាក់ទង

Should Korea seek assistance from ASEAN?

While the Republic of Korea (ROK) is one of the world's wealthiest nations, the Democratic People's Republic of Korea (North Korea) is still a developing nation. The two Koreas share the same language...

2021-12-06 05:15:51   ថ្ងៃចន្ទ, 06 ធ្នូ 2021 ម៉ោង 12:15 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់សម្ភារៈអេឡិចត្រូនិចសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:43:18   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:43 PM
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមដេញថ្លៃ(លើកទី២)ការផ្តត់ផ្គង់គ្រឿងសង្ហារឹមសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

2021-12-01 05:40:15   ថ្ងៃពុធ, 01 ធ្នូ 2021 ម៉ោង 12:40 PM
ពិធីប្រគល់-ទទួលសៀវភៅស្តីអំពីប្រទេសចិនជាខេមរភាសារបស់គ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ីជូនវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...

2021-11-29 13:57:02   ថ្ងៃចន្ទ, 29 វិច្ឆិកា 2021 ម៉ោង 08:57 PM
សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM

សេចក្តីប្រកាស