Royal Academy of Cambodia
លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។
ខ្លឹមសារនៃបទបង្ហាញ លោកបានធ្វើការចាប់ផ្តើម ពីបដិវត្តន៍ឧស្សាហកម្មទៅកាន់ បដិវត្តន៍ព័ត៌មាននិងបដិវត្តន៍អេកូឡូស៊ីនៅឆ្នាំ២០២០។ ដោយលោកបានបញ្ជាក់ថា «អេកូទេសចរណ៍បានកំណត់ជាទម្រង់មួយនៃទេសចរណ៍ផ្អែកលើធម្មជាតិប៉ុន្តែវាបានបង្កើតជាឧបករណ៍អភិវឌ្ឍប្រកបដោយចីរភាព» ហើយការរៀបចំផែនការ គោលការណ៍និងគោលនយោបាយសម្រាប់និរន្តរភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍គួរពឹងផ្អែកលើនិរន្តរភាពបរិស្ថាន សង្គម វប្បធម៌និងក្រុមហ៊ុន។
ចំពោះគោលនយោបាយបរិស្ថានមានការផ្តល់មតិនិងការគ្រប់គ្រង បទបញ្ញាត្តិផ្អែកលើការលើកទឹកចិត្ត បទបញ្ញាត្តិមានភាពបត់បែននិងដោយស្ម័គ្រចិត្ត។ ការអនុវត្តរបស់អាជ្ញាធរអប្សរាមានក្របខណ្ឌគ្រប់គ្រងកេរ្តិ័ដំណែលអង្គរ មានគោលការណ៍៦ ព្រមទាំងមានក្រមសីល ធម៌ មានប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងបទបញ្ញត្តិផ្សេងៗ។
លោក កើត វិទ្យាក៏បាននិយាយពីវិធីសាស្រ្តសិក្សាស្រាវជ្រាវ ដោយបានប្រើវិធីសាស្រ្តបែបបរិមាណ លោកបានធ្វើនៅឆ្នាំ២០១៧ ដោយវិភាគបណ្តាញសង្គម។ លោកក៏បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ អកប្បកិរិយាអ្នកអនុវត្តវិស័យ ទេសចរណ៍ ដែលនិរន្តរភាពក្រុមហ៊ុនមានការជាប់ពាក់ព័ន្ធវិជ្ជមានជាមួយនឹងអាកប្បកិរិយាអ្នកអនុវត្តវិស័យទេសចរណ៍ ដូច្នេះការសិក្សានេះបង្ហាញថាគោលនយោបាយដោយស្ម័គ្រចិត្តផ្សេងៗអាចអនុវត្តប្រកបដោយប្រសិទ្ធិភាពនៅក្នុងបរិ បទកម្ពុជា។
ចុងក្រោយក្នុងខ្លឹមសារក្នុងបទបង្ហាញ លោក ក៏បានផ្តល់អនុសាសន៍ថា វិធានការណ៍ស្ម័គ្រចិត្តអាចលើកទឹកចិត្តយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តដោយស្វ័យតនៃអ្នកចូលរួមមិនមែនជារដ្ឋនិងសម្រួលការទទួលស្គាល់ពីបញ្ហាបរិស្ថានក្នុងតំបន់ ដូច្នេះទម្រង់ផ្សេងៗនៃគោលនយោបាយស្ម័គ្រចិត្តគួរត្រូវណែនាំ/អនុវត្តដូចជាអេកូសេដ្ឋកិច្ច គម្រោងសវនកម្ម និងស្តង់ដារISOផ្សេងៗទៀត ហើយលោកបានបន្តថា ក្របខណ្ឌប្រព័ន្ធអភិបាលកិច្ចបរិស្ថានដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលផងដែរ។
សិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ»
ខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
RAC Media
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...
វិមានសន្តិភាព៖ នៅថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិ...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ សណ្ឋាគារអង្គរសិនជូរី ខេត្តសៀមរាប។ សិក្ខាសាលាអន្តរជាតិនេះ សហការរៀបចំដោយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត...