ព័ត៌មាន

«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

2019-03-18 10:13:05 ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 05:13 PM
អ្នកមើល 2897
post_detail

លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា  លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។

ខ្លឹមសារនៃបទបង្ហាញ លោកបានធ្វើការចាប់ផ្តើម ពីបដិវត្តន៍ឧស្សាហកម្មទៅកាន់ បដិវត្តន៍ព័ត៌មាននិងបដិវត្តន៍អេកូឡូស៊ីនៅឆ្នាំ២០២០។ ដោយលោកបានបញ្ជាក់ថា «អេកូទេសចរណ៍បានកំណត់ជាទម្រង់មួយនៃទេសចរណ៍ផ្អែកលើធម្មជាតិប៉ុន្តែវាបានបង្កើតជាឧបករណ៍អភិវឌ្ឍប្រកបដោយចីរភាព» ហើយការរៀបចំផែនការ គោលការណ៍និង​គោលនយោបាយសម្រាប់និរន្តរភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍គួរពឹងផ្អែកលើនិរន្តរភាពបរិស្ថាន សង្គម វប្បធម៌​​​និងក្រុមហ៊ុន។

ចំពោះគោលនយោបាយបរិស្ថានមានការផ្តល់មតិនិងការគ្រប់គ្រង បទបញ្ញាត្តិផ្អែកលើការលើកទឹកចិត្ត បទបញ្ញាត្តិមានភាពបត់បែននិងដោយស្ម័គ្រចិត្ត។ ការអនុវត្តរបស់អាជ្ញាធរអប្សរាមានក្របខណ្ឌគ្រប់គ្រងកេរ្តិ័ដំណែលអង្គរ មានគោលការណ៍៦ ព្រមទាំងមានក្រមសីល ធម៌ មានប្រព័ន្ធគ្រប់គ្រងបរិស្ថាន និងបទបញ្ញត្តិផ្សេងៗ។

លោក កើត វិទ្យាក៏បាននិយាយពីវិធីសាស្រ្តសិក្សាស្រាវជ្រាវ  ដោយបានប្រើវិធីសាស្រ្តបែបបរិមាណ លោកបានធ្វើនៅឆ្នាំ២០១៧ ដោយវិភាគបណ្តាញសង្គម។ លោកក៏បានបង្ហាញពីលទ្ធផលនៃការស្រាវជ្រាវ អកប្បកិរិយាអ្នកអនុ​វត្តវិស័យ ទេសចរណ៍ ដែលនិរន្តរភាពក្រុមហ៊ុនមានការជាប់ពាក់ព័ន្ធវិជ្ជមានជាមួយនឹងអាកប្បកិរិយាអ្នកអនុវត្តវិស័យទេសចរណ៍ ដូច្នេះការសិក្សានេះបង្ហាញថាគោលនយោបាយដោយស្ម័គ្រចិត្តផ្សេងៗអាចអនុវត្តប្រកបដោយប្រសិទ្ធិភាពនៅក្នុងបរិ បទកម្ពុជា។

ចុងក្រោយក្នុងខ្លឹមសារក្នុងបទបង្ហាញ លោក ក៏បានផ្តល់អនុសាសន៍ថា វិធានការណ៍ស្ម័គ្រចិត្តអាចលើកទឹកចិត្តយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តដោយស្វ័យតនៃអ្នកចូលរួមមិនមែនជារដ្ឋនិងសម្រួលការទទួលស្គាល់ពីបញ្ហាបរិស្ថានក្នុងតំបន់ ដូច្នេះទម្រង់ផ្សេងៗនៃគោលនយោបាយស្ម័គ្រចិត្តគួរត្រូវណែនាំ/អនុវត្តដូចជាអេកូសេដ្ឋកិច្ច គម្រោងសវនកម្ម និងស្តង់ដារISOផ្សេងៗទៀត  ហើយលោកបានបន្តថា ក្របខណ្ឌប្រព័ន្ធអភិបាលកិច្ចបរិស្ថានដែលពាក់ព័ន្ធនឹងវិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិលផងដែរ។

សិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»
ខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។  

RAC Media

 

អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...

2020-12-25 04:15:45   ថ្ងៃសុក្រ, 25 ធ្នូ 2020 ម៉ោង 11:15 AM
សង្ខេបទំនាក់ទំនងផ្នែកនយោបាយរវាងចិននិងអូស្ត្រាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-24 05:40:55   ថ្ងៃព្រហស្បតិ៍, 24 ធ្នូ 2020 ម៉ោង 12:40 PM
កម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ បានបិទបញ្ចប់ដោយជោគជ័យ

នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...

2020-12-23 12:56:17   ថ្ងៃពុធ, 23 ធ្នូ 2020 ម៉ោង 07:56 PM
សហគមន៍អ៊ិស្លាមក្រុមកនអ៊ីមុំាសាន់កម្ពុជា នៅភូមិស្រែប្រិយ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពត់ឆ្នាំង ដោយ ម៉ិល វាសនា, ធន ឆាយពិសិដ្ឋ, ប្រែង ពិសិដ្ឋ

...

2020-12-22 09:32:28   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 04:32 PM
លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលសញ្ញាបត្រនិងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការន...

2020-12-22 08:52:36   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 03:52 PM
មូលហេតុនៃបញ្ហាចិននិងអូស្រ្តាលី ដោយ៖ ផាញ់ សារឿន មន្ត្រីវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2020-12-22 07:47:25   ថ្ងៃអង្គារ, 22 ធ្នូ 2020 ម៉ោង 02:47 PM

សេចក្តីប្រកាស