ព័ត៌មាន

«សកម្មភាពសាងសង់ពេលព្រឹកនេះ...»

2018-08-17 07:02:37 ថ្ងៃសុក្រ, 17 សីហា 2018 ម៉ោង 02:02 PM
អ្នកមើល 8590
post_detail

ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃសុក្រ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨នេះ អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកែសម្រួល និងសាងសង់ថ្មីបន្ថែមចំនួន៤ទីតាំង ដើម្បីកែលម្អរសោភណ្ឌភាពរាជបណ្ឌិត្យសភាកម្ពុជា។ទីតាំងទី១៖ការចាក់សាបឡើងវីញលើផ្ទៃដីប្រហែល១២០ម៉ែត្រក្រឡា នៅខាងមុខអគារ F។ ទីតាំងទី២៖ ការរៀបចំថ្មី ទីលានបាល់ទះ និងទីលានបោះប៊ូល នៅចន្លោះអាគារ F និងអាគារខេមរៈវិទូ ។ទីតាំងទី៣៖ នៅសួនច្បារវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា កសាងបុស្បុក សម្រាប់តម្កល់រូបសំណាកព្រះបាទជ័យវរ័ន្មទី៧ និងទីតាំងទី៤៖ នៅខាងក្រោយអគារ F ជាប់របងខាងត្បួងសាងសង់ឡ សម្រាប់ដាក់សម្រាម។ទាំងនេះជាការបោះជំហានទៅមុខមួយកម្រិតទៀតរបស់រាជបណ្ឌិត្យសភាកម្ពុជានាដំណាក់កាលថ្មីនេះ ។ 


RAC Media 

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស