Royal Academy of Cambodia
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានសម្របសម្រួលដោយអ្នកស្រីបណ្ឌិត Elizabeth Carig នាខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលធំបំផុតនៅលើពិភពលោកនិងរកបាន១,៣៩៣ទ្រីលាននៅក្នុងឆ្នាំ២០១៦។ ទំនោរវិស័យទេសចរណ៍កម្ពុជាបានកើនឡើងយ៉ាងខ្លាំងសម្បើមជាមួយអត្រាជាមធ្យមប្រចាំឆ្នាំ១៨,៨%ជាពិសេសនៅក្នុងខេត្តសៀមរាប។
អេកូទេសចរណ៍អាចប្រើប្រាស់ជាឧបករណ៍មួយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ហើយការចូលរួមរបស់សហគមន៍ត្រូវបានចាត់ទុកថាជារឿងសំខាន់សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយចីរភាព។ ការយល់ដឹងពីទស្សនទានក្នុងតំបន់ទៅលើការអភិវឌ្ឍអេកូទេសចរណ៍គឺអាចរក្សាការអភិវឌ្ឍប្រកបដោយចីរភាព។
ទស្សនទានវិជ្ជមានធ្វើឱ្យអ្នកស្រុកមានបំណងចូលរួមនិងគាំទ្រ មិនទាន់មានការសិក្សាស្រាវជ្រាវលើការវាយតម្លៃការអភិវឌ្ឍទេសចរណ៍នៅក្នុងកំពង់ភ្លុកនៅឡើយទេ ដូច្នេះការសិក្សានេះជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។ ការអភិវឌ្ឍអេកូទេសចរណ៍បានចាប់ផ្តើមក្នុងឆ្នាំ២០០៦ ដោយមានភ្ញៀវទេសចរណ៍តិចតួចនិងមានទូកអុំនិងអូប័រ នៅឆ្នាំ២០០៩ មានសេវាអូប័រ និងការធ្វើអាជីវកម្មផ្តាច់មុខនៅក្នុងការផ្តល់សេវាកម្មអូប័រ និងមានការលក់សំបុត្រចូលដែរ ហើយសហគមន៍កក្នុងស្រុកមិនអនុញ្ញាតទេ។
នៅឆ្នាំ២០១៣ មានសមាគមន៍អេកូទេសចរណ៍ផ្អែកលើសហគមន៍ ដែលមានផ្តល់សេវាទូកអុំ ដឹកនាំដោយសហគមន៍និងទទួលបានសិទ្ធិស្របច្បាប់ក្នុងឆ្នាំនេះដែរ នៅឆ្នាំ២០១៥ សហគមន៍គ្រប់គ្រងសេវាកម្មទាំងមូល។ ចំពោះការអភិវឌ្ឍអេកូទេសចរណ៍ក្នុងតំបន់កំពង់ភ្លុក កម្មវត្ថុចម្បងគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅអ្នកស្រុកតាមរយៈការអនុវត្តអេកូទេសចរណ៍ប្រកបដោយចីរភាព ផ្តល់អំណាចដល់ការចូលរួមរបស់ស្រ្តី និងអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ កម្មវត្ថុចម្បងនៅក្នុងការសិក្សាស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុកដែលអាចជាមូលដ្ឋានសម្រាប់ការស្នើឱ្យមានការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធភាពនៅក្នុងកម្ពុជា។
ចំពោះក្របខណ្ឌទស្សនទាន ចាប់ផ្តើមពីការអភិវឌ្ឍសហគមន៍ ទៅអេកូទេសចរណ៍ផ្អែកលើសហគមន៍ ដោយពឹងផ្អែកទ្រព្យជាទុនសម្រាប់ជីវភាពរស់នៅ អភិបាលកិច្ចអេកូទេសចរណ៍ ដែលធ្វើឱ្យប្រសើរឡើងនៃជីវភាពរស់នៅក្នុងតំបន់ ដូច្នេះត្រូវការស្នើឱ្យមានយុទ្ធសាស្រ្តសមស្របសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ប្រកបដោយប្រសិទ្ធិភាព។
ពាក់ព័ន្ធនឹងបញ្ហាផលប៉ះពាល់អភិវឌ្ឍអេកូទេសចរណ៍ មានច្រើន ក្នុងនោះមានដូចជា ដើមទុនសង្គម ដើមទុនធម្មជាតិ ដើមទុនហិរញ្ញវត្ថុ ដើមទុនមនុស្ស និងដើមទុនរូបវន្ត។ ចំពោះការវាយតម្លៃអភិបាលកិច្ចអូស្រូមដែលមានសូចនករណ៍ចំនួន៥។ ចំពោះវិធីសាស្រ្តស្រាវជ្រាវគឺបានចុះសិក្សានៅក្នុងតំបន់កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដែលមានគ្រួសារចំនួន៧១៨ មានព្រៃលិចទឹក៩៧៩ហិចតា ហើយមុខរបររបស់ពួកគាត់គឺនេសាទដែលមានដល់៩៦%។
នៅក្នុងខ្លឹមសារនៃបទបង្ហាញនោះ ក៏បានបង្ហាញពីទំនាក់ទំនងរវាងអភិបាលកិច្ចនិងទ្រព្យសកម្មជាដើមទុនសំខាន់ ព្រោះដើម្បីធ្វើឱ្យប្រសើរឡើងទ្រព្យសកម្មជាដើមទុន ត្រូវការការលើកកម្ពស់អភិបាលកិច្ចដែរ។ ការរៀបចំគោលនយោបាយសម្រាប់ការសិក្សាស្រាវជ្រាវបន្តទៀត គួរមានការលើកទឹកចិត្តឱ្យបានច្រើន។
RAC Media
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្ន...
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោប...
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងា...
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជ...
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...