ព័ត៌មាន

«ការគ្រប់គ្រងដើមម៉ៃសាក់សម្រាប់ស្តុកកាបូន»

2019-03-17 10:23:11 ថ្ងៃអាទិត្យ, 17 មីនា 2019 ម៉ោង 05:23 PM
អ្នកមើល 3377
post_detail

កញ្ញា Pinyarat  Chayaporn  ជាវាគ្មិនមួយរូបដែលបានអញ្ជើញពីប្រទេសថៃ ដោយកញ្ញាបានបង្ហាញពីសារៈសំខាន់នៃដើមម៉ៃសាក់ ស្តុកកាបូនមាននៅក្នុង៤ផ្នែក ។

កញ្ញា Pinyarat  Chayaporn  បានលើកជាសំណួថា «ហេតុអ្វីត្រូវការសិក្សាពីការប៉ាន់ប្រមាណការស្តុកកាបូន?»​​​ កម្មវត្ថុចម្បងគឺប៉ាន់ស្មានស្តុកកាបូននៅក្នុងចំការម៉ៃសាក់ «ថោងផាភុង»រយៈពេល៣៥ឆ្នាំជាមួយកម្មវត្ថុពីរទៀត។ ការគ្រប់គ្រងដើមម៉ៃសាក់៖ ការដាំ ការបោចស្មៅ ការដាក់ជី ការកាត់មែក ការនិងប្រមូលផលជាដើម។ សម្រាប់វិធីសាស្រ្តស្រាវជ្រាវបានប្រើការប្រមូលទិន្នន័យផ្សេងគ្នាទៅតាមកម្មវត្ថុទាំងចំនួន៣។

កញ្ញា Pinyarat  Chayaporn ក៏បានបង្ហាញពីព័ត៌មានលម្អិតនៃវិធីសាស្រ្តស្រាវជ្រាវ ទីតាំងរបស់ចំការម៉ៃសាក់ ការវាស់កម្ពស់ដើមឈើ ឧបករណ៍សម្រាប់ការវាស់វែង ការវិភាគអាងស្តុកកាបូននៅក្នុងវដ្តគ្រប់គ្រងតែមួយ ពេលពាក់កណ្តាលជីវិតនៃផលិតផលឈើនិមួយៗ ហើយលទ្ធផលនីមួយៗ ទំនោរស្តុកកាបូននៅក្នុងវដ្តគ្រប់គ្រងតែមួយ ស្តុកកា​បូនសរុបនៅក្រោមវដ្តនៃការកាប់នីមួយៗក្រោម៣៥ឆ្នាំ។  ហើយកញ្ញា ក៏បាននិយាយពីការពិភាក្សាស្តីពីគោលនយោ​បាយសម្រាប់ចំការម៉ៃសាក់ និងកំហុសដែលអាចមាននៅក្នុងការសិក្សាគឺប្រភពមិនច្បាស់លាស់នៃទិន្នន័យ វិធីសាស្រ្តគណនា និងអត្រាពុកផុយជាដើម។

នៅចុងបញ្ចប់ កញ្ញា Pinyarat  Chayaporn បានបង្ហាញពីស្តុកកាបូនជាមធ្យមនៅក្នុងចំការម៉ៃសាក់ថោងផាភុង ព្រមជាមួយការលើកទឹកចិត្តរបស់ប្រទេសថៃទៅលើការអភិវឌ្ឍបច្ចេកវិទ្យា ការផ្តល់អនុសាសន៍លើការស្រាវជ្រាវ និងអនុសាសន៍លើគោលនយោបាយ។

សៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ សិក្ខាសាលាអន្ដរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ។

RAC Media

  

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស