ព័ត៌មាន

«ការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល»

2019-03-17 09:59:35 ថ្ងៃអាទិត្យ, 17 មីនា 2019 ម៉ោង 04:59 PM
អ្នកមើល 2788
post_detail

កញ្ញា Sutida Rumphoei  ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គាត់សម្បូរព្រៃកោងកាង។

នៅក្នងខ្លឹមសារបទបង្ហាញនៃកម្មវិធីសិក្ខាសាលាអន្ដរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ​២០១៩ កញ្ញា Sutida Rumphoei  កញ្ញាបានបង្ហាញពី កម្មវត្ថុស្រាវជ្រាវចំនួន៤ និងក្របខណ្ឌស្រាវជ្រាវ ក្នុងនោះរួមមាន៖

១- វិធីសាស្រ្តស្រាវជ្រាវនៃកម្មវត្ថុទី១ គឺការវាស់វែងព្រៃកោងកាង

២- កម្មវត្ថុទី២ ស្តុកកាបូនសរុបក្នុងខេត្តក្រាប៊ី។ បន្ទាប់កញ្ញា ក៏បានបង្ហាញពី លទ្ធផលដោយផ្អែកលើដីគម្រូចំនួន២០ និយាយពីកម្ពស់ព្រៃកោងកាង ស្តុកកាបូនលើដី គម្របព្រៃកោងកាងនៅក្នុងខេត្តក្រាប៊ី ការកាប់បំផ្លាញនិងការបញ្ចេញកាបូនដែលប្រសិនមានការគ្រប់គ្រងបានល្អអាចកាត់បន្ថយការបញ្ចេញកាបូនដែរ។

៣- កម្មវត្ថុទី៣ ការបញ្ចេញឧស្ម័នកាបូនិចពីរោងចក្រថាមពល ដែលលទ្ធផលបានបង្ហាញថាតំបន់ដែលត្រូវការអភិរក្សដើម្បីទូទាត់កាបូន សកម្មភាពអភិរក្សនិងការចំណាយប្រមាណ២០០ដុល្លារក្នុងមួយហិចតា និងតម្លៃទីផ្សារកាបូននៅប្រទេសថៃ។

៤- កម្មវត្ថុទី៤ តម្លៃសរុបសម្រាប់ការអភិរក្សព្រៃកោងកាង ដែលប្រហែល៥ប៊ីលានដុល្លារដើម្បីអភិរក្សព្រៃកោងកាង។

RAC Media

 

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស