Royal Academy of Cambodia
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក Bikash Kumar Sinha បានធ្វើបទបង្ហាញពីសារៈសំខាន់នៃការទ្រទ្រង់ការដាំដុះនៃព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង ដោយលោកបានផ្តើមពីវិស័យដែលគាត់បានចូលរួម និងវិស័យឧស្សាហកម្មសំណង់ ដែលត្រូវការធ្វើឱ្យមាននិរន្តរភាព មានការអនុលោមតាមបរិស្ថាន។
លោក Bikash Numar Sinha បានបង្ហាញពីចំណែកនៃការបញ្ចេញកាបូនពាក់ព័ន្ធនឹងថាមពលសកលលោកតាមវិស័យនៅក្នុងឆ្នាំ២០១៥ ដោយផ្តោតលើឧស្សាហកម្មសំណង់ដែលមានតាមលក្ខណៈផ្ទាល់ និងមិនផ្ទាល់ តាមរយៈតម្រូវការសាងសង់និងតាមការប្រតិបត្តិដំណើរការ សម្រាប់រស់នៅនិងមិនសម្រាប់រស់នៅជាដើម។ តើវាមានទំនាក់ទំនងយ៉ាងណា រវាងធម្មជាតិ និងសំណង់ដើម្បីកែប្រែរឿងនេះបាន? មានឈើជាច្រើនដែលត្រូវបានយកមកប្រើធ្វើសំណង់មិនប្រកបដោយចរីភាព ដោយសារមានការសាងសង់នឹងមានការកាប់ឈើបន្តទៀត ហើយ តើធ្វើយ៉ាងដូចម្តេច អាចប្រើប្រាស់ឈើពេញមួយវដ្តជីវិតរបស់វាក្នុងការសាងសង់? «នេះជាសំណួរដែលលោកបានលើក»។លោក លើកឡើងពីដំណើរការនៃការសាងសង់ដោយចេញពីការដាំដុះព្រៃកសិដ្ឋានជាច្រើននៅបណ្តាប្រទេសជាច្រើនដូចជានៅសហរដ្ឋអាមេរិក ដែលពួកគេដាំឈើទន់រយៈពេល១៥ឆ្នាំដែលវាអាចធំដើម្បីកាប់បាន ហើយឈើទាំងនោះអាចផ្ទុកកាបូនបានរហូតដល់៥០ឆ្នាំនៅក្នុងអាគារ។ សំណួរសួរថាតើវាអាចធន់នឹងសំណង់អាគារបានយូរទេ? ចម្លើយ យើងប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយរឿងនេះ យើងអាចរកមើលដីដែលសឹករិចរិលនិងប្រើបច្ចេកវិទ្យាដើម្បីដាំដុះឈើដែលចំណាយពេលពី១៥ទៅ២០ឆ្នាំដើម្បធំអាចកាប់បាន។ សម្ភារៈទាំងអស់បានដំណើរការនៅក្នុងរោងចក្រដែលធ្វើឱ្យមានលក្ខណៈងាយស្រួលយកទៅបំពាក់ក្នុងអាគារតែម្តង។
បើនិយាយពីការសាងសង់សំណង់ពីឈើ វិស្វកម្មលក្ខណៈធំសម្បើម គឺប្រើបច្ចេកវិទ្យាដើម្បីធ្វើឈើទន់បានធ្វើពីឈើមានស្រទាប់ជាច្រើនភ្ជាប់បញ្ចូលគ្នា គឺមានភាពរឹងមាំ និងមានសុវត្ថិភាពក្នុងការសាងសង់ ដែលការធ្វើបែបនេះអាចកាត់បន្ថយពេលវេលាសាងសង់ កាត់បន្ថយកម្លាំងពលកម្មរហូតដល់៥០% ដែលយើងមិនចាំបាច់ពឹងលើពលកម្មដែលនាំចូលពីប្រទេសផ្សេង មាននិរន្តរភាពផ្នែកបរិស្ថាន មានលក្ខណៈងាយស្រួលធ្វើអ្វីផ្សេងជាមួយឈើ មិនដូចដែលពិបាកពត់ កាត់និងមានគ្រោះថ្នាក់ច្រើន អាចការពារអគ្គិភ័យបាន នៅពេលមានអគ្គិភ័យ តើអ្នកពន្លត់អគ្គិភ័យនឹងជួយមនុស្ស ហើយឈើមានការស្រួលរុះរើដែលអាចជួយមនុស្សចេញពីអាគារបានលឿន ហើយមិនខ្លាចរលំដូចអាគារបេតុងទេ ដោយសារវាឆេះតែផ្នែកខាងក្រៅប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ។
រីឯការការពារកណ្តៀរ ដោយប្រើបច្ចេកវិទ្យាឱ្យមានជាតិស្ករនៅក្នុងឈើនោះ កណ្តៀរនឹងមិនចូលស៊ីឈើនោះទេ។ មានភាពធន់និងបត់បែនបាន។នៅក្នុងបទបង្ហាញរបស់លោក ក៏បានពីផលប្រយោជន៍សម្រាប់ការប្រើឈើបន្ទះដើម្បីសាងសង់អាគារខ្ពស់ៗ ដូចជា៖(១)បំបែកកាបូន (២)ផ្ទុកកាបូន (៣)មានទម្ងន់ស្រាលជាង (៤)ឆាប់រហ័សជាង (៥)មានតម្លៃថោកជាង (៦)ផ្តល់ប្រព័ន្ធសម្លេងល្អប្រសើរជាង (៧)មានការបិទជិតល្អជាងអាចសន្សំសំចៃថាមពលបានច្រើន(៨)បំពេញតាមតម្រូវការរបស់ប្រជាជន និង(៩) បញ្ឈប់ការសឹករិចរិលនៃព្រៃឈើ។
នៅចុងបញ្ចប់នៃខ្លឹមសារ នៅក្នុងបបទបង្ហាញ លោកបង្ហាញពីបទពិសោធន៍ជាក់ស្តែង តាមរយៈខ្សែវីដេអូទាក់ទងនឹងការសាងសង់អាគារមួយនៅប្រទេសអូស្រ្តាលីដែលធ្វើពីឈើ វាបង្ហាញពីដំណាក់សាងសង់ជាក់ស្តែងនិមួយៗ ដោយប្រើកម្លាំងមនុស្សតិចត្រឹម៥នាក់ពីព្រោះសម្ភារៈទាំងអស់បានធ្វើនៅក្នុងរោងចក្ររួចស្រេចហើយ ហើយសម្ភារៈទំាងអស់ផ្សំពីល្បាយជាច្រើនចូលគ្នាដើម្បីធ្វើឱ្យមានភាពរឹងមាំ សំណង់មានទម្ងន់ស្រាល និងសាងសង់បានក្នុងរយៈពេលខ្លីផងដែរ។
RAC Media
រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលបានប្រសូតចេញពីការបោះឆ្នោតជាសកលកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋ...
ក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើ...
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដ...
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រ...