ព័ត៌មាន

«សារៈសំខាន់នៃការទ្រទ្រង់ការដាំដុះព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង​»

2019-03-17 09:16:44 ថ្ងៃអាទិត្យ, 17 មីនា 2019 ម៉ោង 04:16 PM
អ្នកមើល 11450
post_detail

ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» លោក Bikash Kumar Sinha  បានធ្វើបទបង្ហាញពីសារៈសំខាន់នៃការទ្រទ្រង់ការដាំដុះនៃព្រៃកសិដ្ឋានលើដីដែលសឹករិចរិល ការប្រើប្រាស់ព្រៃឈើប្រកបដោយប្រសិទ្ធិភាពសម្រាប់សេដ្ឋកិច្ចបៃតង​ ដោយលោកបានផ្តើមពីវិស័យដែលគាត់បានចូលរួម និងវិស័យឧស្សាហកម្មសំណង់ ដែលត្រូវការធ្វើឱ្យមាននិរន្តរភាព  មានការអនុលោមតាមបរិស្ថាន។

លោក Bikash Numar Sinha បានបង្ហាញពីចំណែកនៃការបញ្ចេញកាបូនពាក់ព័ន្ធនឹងថាមពលសកលលោកតាមវិស័យនៅក្នុងឆ្នាំ២០១៥ ដោយផ្តោតលើឧស្សាហកម្មសំណង់ដែលមានតាមលក្ខណៈផ្ទាល់ និងមិនផ្ទាល់ តាមរយៈតម្រូវការសាងសង់និងតាមការប្រតិបត្តិដំណើរការ សម្រាប់រស់នៅនិងមិនសម្រាប់រស់នៅជាដើម។ តើវាមានទំនាក់ទំនងយ៉ាងណា រវាងធម្មជាតិ និងសំណង់ដើម្បីកែប្រែរឿងនេះបាន? មានឈើជាច្រើនដែលត្រូវបានយកមកប្រើធ្វើសំណង់មិនប្រកបដោយចរីភាព ដោយសារមានការសាងសង់នឹងមានការកាប់ឈើបន្តទៀត ហើយ តើធ្វើយ៉ាងដូចម្តេច អាចប្រើប្រាស់ឈើពេញមួយ​វដ្តជីវិតរបស់វាក្នុងការសាងសង់? «នេះជាសំណួរដែលលោកបានលើក»។​លោក លើកឡើងពីដំណើរការនៃការសាងសង់ដោយចេញពីការដាំដុះព្រៃកសិដ្ឋានជាច្រើននៅបណ្តាប្រទេសជាច្រើនដូចជានៅសហរដ្ឋអាមេរិក ដែលពួកគេដាំឈើទន់រយៈពេល១៥ឆ្នាំដែលវាអាចធំដើម្បីកាប់បាន ហើយឈើទាំងនោះអាចផ្ទុកកាបូនបានរហូតដល់៥០ឆ្នាំនៅក្នុងអាគារ។ សំណួរសួរថាតើវាអាចធន់នឹងសំណង់អាគារបានយូរទេ? ចម្លើយ យើងប្រើបច្ចេកវិទ្យាដើម្បីដោះស្រាយរឿងនេះ យើងអាចរកមើលដីដែលសឹករិចរិលនិងប្រើបច្ចេកវិទ្យាដើម្បីដាំដុះឈើដែលចំណាយពេលពី១៥ទៅ២០ឆ្នាំដើម្បធំអាចកាប់បាន។ សម្ភារៈទាំងអស់បានដំណើរការនៅក្នុងរោងចក្រដែលធ្វើឱ្យមានលក្ខណៈងាយស្រួលយកទៅបំពាក់ក្នុងអាគារតែម្តង។

បើនិយាយពីការសាងសង់សំណង់ពីឈើ វិស្វកម្មលក្ខណៈធំសម្បើម គឺប្រើបច្ចេកវិទ្យាដើម្បីធ្វើឈើទន់បានធ្វើពីឈើមានស្រទាប់ជាច្រើនភ្ជាប់បញ្ចូលគ្នា គឺមានភាពរឹងមាំ និងមានសុវត្ថិភាពក្នុងការសាងសង់ ដែលការធ្វើបែបនេះអាចកាត់បន្ថយពេលវេលាសាងសង់ កាត់បន្ថយកម្លាំងពលកម្មរហូតដល់៥០% ដែលយើងមិនចាំបាច់ពឹងលើពលកម្មដែលនាំចូលពីប្រទេសផ្សេង មាននិរន្តរភាពផ្នែកបរិស្ថាន មានលក្ខណៈងាយស្រួលធ្វើអ្វីផ្សេងជាមួយឈើ មិនដូចដែលពិបាកពត់ កាត់និងមានគ្រោះថ្នាក់ច្រើន អាចការពារអគ្គិភ័យបាន នៅពេលមានអគ្គិភ័យ តើអ្នកពន្លត់អគ្គិភ័យនឹងជួយមនុស្ស ហើយឈើមានការស្រួលរុះរើដែលអាចជួយមនុស្សចេញពីអាគារបានលឿន ហើយមិនខ្លាចរលំដូចអាគារបេតុងទេ ដោយសារវាឆេះតែផ្នែកខាងក្រៅប៉ុន្មានមីលីម៉ែត្រប៉ុណ្ណោះ។

រីឯការការពារកណ្តៀរ ដោយប្រើបច្ចេក​វិទ្យាឱ្យមានជាតិស្ករនៅក្នុងឈើនោះ កណ្តៀរនឹងមិនចូលស៊ីឈើនោះទេ។ មានភាពធន់និងបត់បែនបាន។នៅក្នុងបទបង្ហាញរបស់លោក ក៏បានពីផលប្រយោជន៍សម្រាប់ការប្រើឈើបន្ទះដើម្បីសាងសង់អាគារខ្ពស់ៗ ដូចជា៖(១)បំបែកកាបូន (២)ផ្ទុកកាបូន (៣)មានទម្ងន់ស្រាលជាង (៤)ឆាប់រហ័សជាង (៥)មានតម្លៃថោកជាង (៦)ផ្តល់ប្រព័ន្ធសម្លេងល្អប្រសើរជាង (៧)មានការបិទជិតល្អជាងអាចសន្សំសំចៃថាមពលបានច្រើន(៨)បំពេញតាមតម្រូវការរបស់ប្រជាជន និង(៩) បញ្ឈប់ការសឹករិចរិលនៃព្រៃឈើ។

នៅចុងបញ្ចប់នៃខ្លឹមសារ នៅក្នុងបបទបង្ហាញ លោកបង្ហាញពីបទពិសោធន៍ជាក់ស្តែង តាមរយៈខ្សែវីដេអូទាក់ទងនឹងការសាងសង់អាគារមួយនៅប្រទេសអូស្រ្តាលីដែលធ្វើពីឈើ  វាបង្ហាញពីដំណាក់សាងសង់ជាក់ស្តែងនិមួយៗ ដោយប្រើកម្លាំងមនុស្សតិចត្រឹម៥នាក់ពីព្រោះសម្ភារៈទាំងអស់បានធ្វើនៅក្នុងរោងចក្ររួចស្រេចហើយ ហើយសម្ភារៈទំាងអស់ផ្សំពីល្បាយជាច្រើនចូលគ្នាដើម្បីធ្វើឱ្យមានភាពរឹងមាំ សំណង់មានទម្ងន់ស្រាល និងសាងសង់បានក្នុងរយៈពេលខ្លីផងដែរ។

RAC Media


 

អត្ថបទទាក់ទង

គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   ថ្ងៃអង្គារ, 25 ឧសភា 2021 ម៉ោង 12:14 PM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   ថ្ងៃសុក្រ, 21 ឧសភា 2021 ម៉ោង 08:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   ថ្ងៃព្រហស្បតិ៍, 20 ឧសភា 2021 ម៉ោង 07:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:32 PM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM

សេចក្តីប្រកាស