ព័ត៌មាន

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»

2019-03-16 07:00:22 ថ្ងៃសៅរ៍, 16 មីនា 2019 ម៉ោង 02:00 PM
អ្នកមើល 3559
post_detail

បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា  ឆ្នាំ២០១៩នេះ​ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍  ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី ក្នុងនោះមាន៖ ១. មូលបញ្ហារឿង ២. ឧត្តមគតិរឿង ៣. អត្ថរូប
-បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន២២ បានអនុម័ត កាលពី ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ក្នុងនោះមាន៖ ១. លីចូម ២. បរ ៣. កាបូន ៤. អាហ្សូត ៥. អុកស៊ីហ្សែន ៦. ភ្លុយអរ ៧. នេអុង ៨. សូដ្យូម ៩. ម៉ាញេ​ស្យូម ១០. អាលុយមីញ៉ូម ១១. ស៊ីលីស្យូម ១២. ហ្វូស្វរ ១៣. ស្ពាន់ធ័រ ១៤. ក្លរ ១៥. អាហ្កុង ១៦. ប៉ូតាស្យូម ១៧. កាលស្យូម ១៨. ស្តង់ដ្យូម ១៩. ទីតាន ២០. វ៉ាណាដ្យូម ២១. ក្រូម ២២. ម៉ង់ហ្កាណែស។

សទិសន័យ៖
១. មូលបញ្ហារឿង អ.  fundamental probem  បារ.  Probleme fundamental  ៖ បញ្ហាចម្បងដែលជាមូលបញ្ហាទ្រទ្រង់ដំណើររឿងនៃរឿងទុំទាវ មានដូចជា៖
- ការតស៊ូដើម្បីបានសិទ្ធិសេរីភាព
- ការដាក់ទោសរបស់ព្រះបាទរាមាទៅលើអរជូននិងបក្ខពួក
 - ...។
២. ឧត្តមគតិរឿង អ. literary idea បារ. Ideal literaire ៖ តម្លៃអប់រំនៃស្នាដៃជាគំនិត ទស្សនៈ ជំហរ សតិអារម្មណ៍របស់់អ្នកនិពន្ធ ដែលស្តែងឡើងតាមរយៈសកម្មភាពតួអង្គ ដំណើររឿង ឬ វគ្គណាមួយនៃស្នាដៃ។            ឧទាហរណ៍ រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ បណ្តុះស្មារតីអ្នកអាន អ្នកសិក្សាឱ្យ ស្អប់ខ្ពើមអាណាព្យាបាលបារាំងនិងស្រលាញ់គោលនយោបាយរបនសង្គមនិយម។
៣. អត្ថរូប អ. form បារ. forme(f.) ៖ ទ្រង់រូប រចនាសម្ព័ន្ធ រចនាបថ ឃ្លា ល្បៈ ពាក្យពេចន៍អត្ថបទដែលមានសារៈសំខាន់ក្នុងការតែងនិពន្ធ។
អត្ថរូបនៃអត្ថបទមានដូចជា ការផ្តើមរឿង ដំណើររឿង  ការបញ្វប់រឿងជាដើម។
៤. លីចូម អ. lithium  បារ. Lithium(m.)៖ ធាតតុគីមីទី៣ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Li  ជាអលោហៈ មានម៉ាសអាតូម 6.941.ខ.អ។
៥. បរ អ. boron បារ. bore(m.) ៖ ធាតុគីមីទី៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា B  ជា អលោហៈ មានម៉ាសអាតូម​10.811.ខ.អ។
៦. កាបូន អ. carbon បារ.cabone ៖ ធាតុគីមីទី៦ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា   C ជា លោហៈ មានម៉ាសអាតូម​ 12.011.ខ.អ។
៧. អាហ្សូត អ. nitrogen បារ. Azote(m.)៖ ធាតុគីមីទី៧ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា N ជា អលោហៈ  មានម៉ាសអាតូម​4.00674 ខ.អ។
៨. អុកស៊ីហ្សែន អ. oxygen  បារ. oxygen(m.)៖ ធាតុគីមីទី៨ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា 0 ជាអលោហៈ មានម៉ាសអាតូម 15.9994.ខ.អ។
៩. ភ្លុយអរ អ.fluorine បារ. flour(m.)៖ ធាតុគីមីទី៩ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា F ជាធាតុក្រុមអាឡូសែន 18.9984032 ខ.អ។
១០. នេអុង អ. neon បារ. néon(m.) ៖ ធាតុគីមីទី១០ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ne ជាឧស្ម័ន កម្រ មានម៉ាសអាតូម 20.1797 ខ.អ ។
១១. សូដ្យូម អ. sodium​ បារ. sodium(m.) ៖ ធាតុគីមីទី ១១ ក្នុងតារាង ដែលមាននិមិត្តសញ្ញា Na ជាលោហៈ អាល់កាឡាំង មានម៉ាសអាតូម 22989768 ខ.អ។
១២. ម៉ាញេស្យូម អ.magnesium បារ. Magnesium(m.)៖ ធាតុគីមីទី១២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Mg ជាលោហៈអាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 24.305 ខ.អ ។
១៣. អាលុយមីញ៉ូម  អ.aluminium បារ.alumium(m.)៖  ធាតុគីមីទី១៣ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Al  ជាលោហៈ មានលក្ខណៈអំផូទែ មានម៉ាសអាតូម 26.981539 ខ.អ ។
១៤. ស៊ីលីស្យូម អ. silicon បារ. silicium(m.)៖ ធាតុគីមីទី១៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Si  ជាអលោ ហៈ មានម៉ាសអាតូម 28.0855 ខ.អ ។
១៥. ហ្វូស្វរ  អ. phosphorous បារ. phospjore(m.)  ៖ ធាតុគីមីទី១៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា P ជាអ លោហៈ  មានម៉ាសអាតូម 30.066 ខ.អ ។
១៦. ស្ពាន់ធ័រ  អ. sulphur បារ. Soufre(m.)៖ ធាតុគីមីទី១៦ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា S ជាអលោហៈ  មានម៉ាសអាតូម 32.066 ខ.អ ។
១៧. ក្លរ  អ. chlorine បារ. chlore(m.) ៖ ធាតុគីមីទី១៧ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cl  ជាធាតុក្រុមអាឡូហ្សែន  មានម៉ាសអាតូម 35.4527 ខ.អ ។
១៨. អាហ្កុង អ. argon បារ.argon(m.) ៖ ធាតុគីមីទី១៨ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ar  ជាឧស្ម័នកម្រ  មានម៉ាសអាតូម 39.948 ខ.អ ។
១៩. ប៉ូតាស្យូម  អ.potassium បារ. potassium(m.) ៖ ធាតុគីមីទី១៩ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា K ជាលោ ហៈអាល់កាឡាំង  មានម៉ាសអាតូម 39.0983ខ.អ។
២០. កាលស្យូម  អ. calcium បារ.calcium(m.)  ៖ ធាតុគីមីទី២០ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា  Ca ជាលោហៈ អាល់កាឡាំងដី/អាល់កាលីណូទែរ៉ឺ មានម៉ាសអាតូម 40. 078 ខ.អ ។
២១. ស្តង់ដ្យូម  អ. scandium បារ. scandium ៖ ធាតុគីមីទី២១ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Sc ជាលោហៈឆ្លង មានម៉ាសអាតូម 44.95591 ខ.អ។
២២. ទីតាន អ. titanium បារ. Titane(m.) ៖ ធាតុគីមីទី២២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Ti  ជាលោហៈឆ្លង មានម៉ាសអាតូម 47.88 ខ.អ ។
២៣. វ៉ាណាដ្យូម  អ. vanadium  បារ. vanadium ៖ ធាតុគីមីទី២៣  ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា V ជាលោហៈឆ្លង  មានម៉ាសអាតូម 50.9015 ខ.អ ។
២៤. ក្រូម អ. Chromium  បារ.  Chrome(m.) ៖ ធាតុគីមីទី២៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Cr ជាលោហៈ​ឆ្លង មានម៉ាសអាតូម 51.9961 ខ.អ ។
២៥. ម៉ង់ហ្កាណែស  អ. manganese បារ. manganese(m.) ៖ ធាតុគីមីទី២៥ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Mn ជាលោហៈឆ្លង មានម៉ាសអាតូម 54.93805 ខ.អ ។

RAC Media







អត្ថបទទាក់ទង

ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...

2020-03-23 09:46:36   ថ្ងៃចន្ទ, 23 មីនា 2020 ម៉ោង 04:46 PM
សិទ្ធិនារីក្នុងបរិបទសម័យទំនើប

ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទ...

2020-03-22 15:27:24   ថ្ងៃអាទិត្យ, 22 មីនា 2020 ម៉ោង 10:27 PM
ហេតុអ្វីខ្លាចតែប្រទេសចិន​? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...

2020-03-21 15:25:11   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 10:25 PM
តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យម...

2020-03-21 08:04:02   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 03:04 PM
សហរដ្ឋអាម៉េរិកនិងចិនសាចទឹកដាក់គ្នារឿង COVID-19 ដោយ៖បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជា...

2020-03-20 02:22:27   ថ្ងៃសុក្រ, 20 មីនា 2020 ម៉ោង 09:22 AM
បណ្ឌិត គិន ភា៖ សូមបងប្អូនខ្មែរឥស្លាមទាំងអស់រឹងប៉ឹងឡើងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា

ខណៈពេលបងប្អូនខ្មែរឥស្លាមសរុបចំនួន ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងមានការរាតត្បាតជាសកល ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ញើសារលើក...

2020-03-19 23:16:01   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 06:16 AM

សេចក្តីប្រកាស