ព័ត៌មាន

«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»

2018-08-16 10:39:38 ថ្ងៃព្រហស្បតិ៍, 16 សីហា 2018 ម៉ោង 05:39 PM
អ្នកមើល 14793
post_detail

សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យ​អំពី​សកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើ​តាម​ប្រសាសន៍​របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមាន​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ ការចុះទៅសួរទុក្ខមន្ត្រីតាមអង្គភាពសាម៉ី ជា​កិច្ចការ​ដែលត្រូវធ្វើដើម្បីលើកទឹកចិត្តដល់មន្ត្រីក្នុងពេលបំពេញភារកិច្ច ហើយនេះក៏ជា​ចំណែក​មួយ​ក្នុង​ការពង្រឹង​វិន័យ​​ការងារនៅក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ 

ការចុះត្រួតពិនិត្យការងារតាមអគារ បានក្លាយជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ឯកឧត្តមបណ្ឌិត យង់ ពៅ ​អគ្គ​លេខាធិការ និង​មន្ត្រីនៃខុ​ទ្ទកាល័យ​នៃរាជបណ្ឌិត្យសភាកម្ពុជា​ទៅ​ហើយ គឺ​ពេលខ្លះ​ ​ចុះ​​ពិនិត្យការងារនៅពេលព្រឹក ពេល​ខ្លះ​ក៏ទៅពេលល្ងាច ហើយ​ពេល​ខ្លះ​ទៀត ក៏​ធ្វើ​ឡើង​​ពេលព្រឹកផង និងល្ងាចផង។ និយាយរួម គោលបំណងនៃការចុះត្រួតពិនិត្យ គឺដើម្បីពិនិត្យមើលពីប្រសិទ្ធភាព​ក្នុងការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​រាជបណ្ឌិត្យសភាកម្ពុជា ស្របតាមគោការណ៍ណែនាំលេខ ៨២៨/របសក ចុះថ្ងៃ សុក្រ ១៣កើត ខែមិគសិរ ឆ្នាំ​រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៧ ស្តីពី «ការអនុវត្តការពង្រឹងវិន័យនិងវត្តមាន បម្រើការ ងារ​របស់មន្ត្រីរាជាការនៃរាជបណ្ឌិត្យសភាកម្ពុជា»។ 

យ៉ាងណាម៉ិញ ឯកឧត្តមបណ្ឌិតសភារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីឱ្យខិតខំបំពេញភារកិច្ចរបស់ខ្លួនតាមមុខនាទី ​នៅ​តាម​វិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ​នីមួយៗផងដែរ។ ការគោរពវិន័យ ការបំពេញភារកិច្ចរបស់​មន្ត្រីតាមមុខ​នាទី​របស់​ខ្លួន ជាកាតព្វកិច្ចដែលមន្ត្រីរាជការត្រូវធ្វើ ដើម្បីជំរុញ​ប្រសិទ្ធភាព​ការងារ និងសមិទ្ធផលសម្រាប់ស្ថាប័នរបស់​ខ្លួន។ សូមបញ្ជាក់ថា កន្លងមកនេះថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្តេជ្ញាជំរុញប្រសិទ្ធភាពការងារនៅក្នុង​រដ្ឋ​ដែលជាធនាគារខួរក្បាលរបស់ជាតិ ឱ្យក្លាយជាស្ថាប័នឈានមុខមួយក្នុងវិស័យសិក្សាស្រាវជ្រាវ ព្រោះថា ការ​សិក្សា​ស្រាវជ្រាវតាមវិស័យជំនាញនីមួយៗ ជាភារកិច្ចស្នូលរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៅតាមវិទ្យាស្ថាន និង​ស្ថាប័ន​ឧបសម្ព័ន្ធ​នៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏ជាថ្នាលបណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​​សម្រាប់រួមចំណែកក្នុងការផ្តល់នូវធាតុចូល បំពេញបន្ថែមសម្រាប់ជួយដល់កិច្ចការអភិវឌ្ឍ​ប្រទេសជាតិ​ឱ្យ​កាន់តែ​ប្រសើរ​​ឡើងថែមទៀត។

RAC Media

អត្ថបទទាក់ទង

«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM

សេចក្តីប្រកាស