Royal Academy of Cambodia
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ ការចុះទៅសួរទុក្ខមន្ត្រីតាមអង្គភាពសាម៉ី ជាកិច្ចការដែលត្រូវធ្វើដើម្បីលើកទឹកចិត្តដល់មន្ត្រីក្នុងពេលបំពេញភារកិច្ច ហើយនេះក៏ជាចំណែកមួយក្នុងការពង្រឹងវិន័យការងារនៅក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
ការចុះត្រួតពិនិត្យការងារតាមអគារ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងមន្ត្រីនៃខុទ្ទកាល័យនៃរាជបណ្ឌិត្យសភាកម្ពុជាទៅហើយ គឺពេលខ្លះ ចុះពិនិត្យការងារនៅពេលព្រឹក ពេលខ្លះក៏ទៅពេលល្ងាច ហើយពេលខ្លះទៀត ក៏ធ្វើឡើងពេលព្រឹកផង និងល្ងាចផង។ និយាយរួម គោលបំណងនៃការចុះត្រួតពិនិត្យ គឺដើម្បីពិនិត្យមើលពីប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា ស្របតាមគោការណ៍ណែនាំលេខ ៨២៨/របសក ចុះថ្ងៃ សុក្រ ១៣កើត ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ខែធ្នូ ឆ្នាំ២០១៧ ស្តីពី «ការអនុវត្តការពង្រឹងវិន័យនិងវត្តមាន បម្រើការ ងាររបស់មន្ត្រីរាជាការនៃរាជបណ្ឌិត្យសភាកម្ពុជា»។
យ៉ាងណាម៉ិញ ឯកឧត្តមបណ្ឌិតសភារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីឱ្យខិតខំបំពេញភារកិច្ចរបស់ខ្លួនតាមមុខនាទី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធនីមួយៗផងដែរ។ ការគោរពវិន័យ ការបំពេញភារកិច្ចរបស់មន្ត្រីតាមមុខនាទីរបស់ខ្លួន ជាកាតព្វកិច្ចដែលមន្ត្រីរាជការត្រូវធ្វើ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងសមិទ្ធផលសម្រាប់ស្ថាប័នរបស់ខ្លួន។ សូមបញ្ជាក់ថា កន្លងមកនេះថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្តេជ្ញាជំរុញប្រសិទ្ធភាពការងារនៅក្នុងរដ្ឋដែលជាធនាគារខួរក្បាលរបស់ជាតិ ឱ្យក្លាយជាស្ថាប័នឈានមុខមួយក្នុងវិស័យសិក្សាស្រាវជ្រាវ ព្រោះថា ការសិក្សាស្រាវជ្រាវតាមវិស័យជំនាញនីមួយៗ ជាភារកិច្ចស្នូលរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់រួមចំណែកក្នុងការផ្តល់នូវធាតុចូល បំពេញបន្ថែមសម្រាប់ជួយដល់កិច្ចការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជប...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្គូលនៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ព.ស. ២៥៦៤ ត្រូវនឹង...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស...
នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីបិទកម្មវិធីសន្និសីទអនឡាញលើកទី១ ស្តីពី៖ ការអប់រំ ប្រឹក្សាគរុកោសល្យ ក្រោមប្រធានបទ "ប្រឹក្សាគរុកោសល្យ និងអភិវឌ្ឍន៍ជំនាញ...