ព័ត៌មាន

«រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាអន្តរជាតិពីការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាប នៅខេត្តសៀមរាប»

2019-03-16 04:08:49 ថ្ងៃសៅរ៍, 16 មីនា 2019 ម៉ោង 11:08 AM
អ្នកមើល 3459
post_detail

សិក្ខាសាលា​អន្តរជាតិមួយស្តីពី «កាលា​នុវត្ត​ភាព​ក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃ​ឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Project» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។ 

សិក្ខាសាលា​នេះ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការកសាងសមត្ថភាពក្នុង​ការកំណត់កាលានុវត្តភាពក្នុងការអភិវឌ្ឍ​ការបញ្ចេញកាបូន​ទាបកើតចេញពីការអនុវត្តសកម្មភាព​គម្រោង REDD+ ដែលត្រូវគេដាក់បញ្ចូលដើម្បី​កាត់បន្ថយប្រភព និងភ្នាក់ងារ​នៃការបំផ្លាញព្រៃឈើ និងការសឹករិចរិលព្រៃឈើនៅក្នុង និង​ជុំវិញតំបន់​អនុវត្តគម្រោង REDD+។ ប្រធានបទសំខាន់ៗ​ធំចំនួន ៤ នឹងលើកយកមកពិភាក្សាក្នុងចំណោមវាគ្មិនពី​បណ្តា​ប្រទេស​​អាស៊ាននានា ដើម្បីចែក​រំលែក​បទពិសោធន៍និងចំណេះដឹងសំខាន់ៗដោយផ្តោតលើ ទី១. ការកាត់បន្ថយនិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ទី២. វិធីសាស្ត្រ​ក្នុងការគ្រប់គ្រងគម្រោងព្រៃឈើ ទី៣. ការគ្រប់គ្រងតំបន់បម្រុងសម្រាប់កសិកម្មឆ្លាត ថាមពលកកើតឡើងវិញ និងទេសចរណ៍ធម្មជាតិ និងទី៤. ការលើកទឹកចិត្តរបស់អន្តរជាតិចំពោះគម្រោងបញ្ចេញកាបូនទាបក្នុងប្រទេសកំពុងអភិវឌ្ឍ។

សូមបញ្ជាក់ដែរថា អង្គសិក្ខាសាលាអន្តរជាតិនេះ បានអញ្ជើញអ្នកជំនាញ វាគ្មិន អ្នកចូលរួម ជាតិនិងអន្តរជាតិ ក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន-ជប៉ុន ចំនួន៦៥នាក់ ដែលសិក្ខាសាលាប្រារព្ធធ្វើចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្ត​សៀមរាប ក្រោមជំនួយឧបត្ថម្ភគម្រោងដោយ Japan-ASEAN Integration Fund (JAIF) សហការជាមួយវិទ្យាស្ថានជីវសាស្ត្រ​ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។



ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនពីកម្មវិធីសិក្ខាសាលាអន្តរជាតិ ពីខេត្តសៀមរាប៖





RAC Media

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស