Royal Academy of Cambodia
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Project» នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
សិក្ខាសាលានេះ ត្រូវរៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់នូវការកសាងសមត្ថភាពក្នុងការកំណត់កាលានុវត្តភាពក្នុងការអភិវឌ្ឍការបញ្ចេញកាបូនទាបកើតចេញពីការអនុវត្តសកម្មភាពគម្រោង REDD+ ដែលត្រូវគេដាក់បញ្ចូលដើម្បីកាត់បន្ថយប្រភព និងភ្នាក់ងារនៃការបំផ្លាញព្រៃឈើ និងការសឹករិចរិលព្រៃឈើនៅក្នុង និងជុំវិញតំបន់អនុវត្តគម្រោង REDD+។ ប្រធានបទសំខាន់ៗធំចំនួន ៤ នឹងលើកយកមកពិភាក្សាក្នុងចំណោមវាគ្មិនពីបណ្តាប្រទេសអាស៊ាននានា ដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងសំខាន់ៗដោយផ្តោតលើ ទី១. ការកាត់បន្ថយនិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ទី២. វិធីសាស្ត្រក្នុងការគ្រប់គ្រងគម្រោងព្រៃឈើ ទី៣. ការគ្រប់គ្រងតំបន់បម្រុងសម្រាប់កសិកម្មឆ្លាត ថាមពលកកើតឡើងវិញ និងទេសចរណ៍ធម្មជាតិ និងទី៤. ការលើកទឹកចិត្តរបស់អន្តរជាតិចំពោះគម្រោងបញ្ចេញកាបូនទាបក្នុងប្រទេសកំពុងអភិវឌ្ឍ។
សូមបញ្ជាក់ដែរថា អង្គសិក្ខាសាលាអន្តរជាតិនេះ បានអញ្ជើញអ្នកជំនាញ វាគ្មិន អ្នកចូលរួម ជាតិនិងអន្តរជាតិ ក្នុងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន-ជប៉ុន ចំនួន៦៥នាក់ ដែលសិក្ខាសាលាប្រារព្ធធ្វើចំនួន៨ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ក្រោមជំនួយឧបត្ថម្ភគម្រោងដោយ Japan-ASEAN Integration Fund (JAIF) សហការជាមួយវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា។
ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនពីកម្មវិធីសិក្ខាសាលាអន្តរជាតិ ពីខេត្តសៀមរាប៖
RAC Media
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...