ព័ត៌មាន

សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»

2019-03-15 12:26:50 ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 07:26 PM
អ្នកមើល 3075
post_detail

ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា  ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ សិក្ខាសាលាស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»។ កម្មវិធីនៃអង្គសិក្ខាសាលាមានរៀបចំបទសំខាន់ចំនួន​២៖

១- បទបង្ហាញស្តីពី «បញ្ហាយុគលពិន្ទុប្រើក្នុងពាក្យកម្ចីពីភាសាបាលី-សំស្រ្កឹត»ដោយឯកឧត្តម សូ មុយឃៀង ប្រធានគណៈកម្មការអក្ខរាវិរុទ្ធនិងអំណាន
២-បទបង្ហាញស្តីពី «បញ្ហាសូរ[អាក់]និង[អ៊ាក់]ក្នុងភាសាបាលី-សំស្រ្កឹត»ដោយ ព្រះភិក្ខុ ផល សុភឿន, ព្រះភិក្ខុ ស៊ឹម សោន, ព្រះភិក្ខុ ណុំ វីរ៍។

កម្មវិធីក៏បានរៀបចំការពិភាក្សារបស់សិក្ខាកាម ជា ព្រះសង្ឃ បណ្ឌិត សាស្ត្រាចារ្យ សិស្ស - និស្សិត  ដើម្បីផ្តល់ការកែលម្អនិងកំណត់ជាគោលការណ៍សំណេរទាក់ទងនឹងការប្រើយុគលពិន្ទុក្នុងភាសាខ្មែរផងដែរ។

RAC Media













អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស