ព័ត៌មាន

«ទិដ្ឋភាពខ្លះមុនពិធីចុះអនុស្សរណៈយោគយល់រវាងស្ថាប័នស្រាវជ្រាវធំទាំងពីរ កម្ពុជា-កូរ៉េ ពីវិមានសន្តិភាព»

2019-03-15 04:37:34 ថ្ងៃសុក្រ, 15 មីនា 2019 ម៉ោង 11:37 AM
អ្នកមើល 382
post_detail

នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ នៅឯវិមានសន្តិភាព ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ពីប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និង សម្តេច​អគ្គមហា​សេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

គួរបញ្ជាក់ថា ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) គឺជាស្ថាប័នស្រាវជ្រាវធំជាងគេ ដែលមានស្ថាប័នស្រាវជ្រាវចំនួន ២៦ ដែលស្ថិតនៅការិយាល័យផ្ទាល់របស់ប្រធានាធិបតី ហើយរាជបណ្ឌិត្យសភាកម្ពុជា បានទទួលសិទ្ធិប្រទានពេញសមត្ថភាពពីរាជរដ្ឋាភិបាលក្នុង​ការចុះអនុស្សរណៈយោគយល់គ្នា លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រជាមួយ NRC នៃសាធារណៈរដ្ឋកូរ៉េ។

ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនអំពីវត្តមានរបស់សាស្ត្រាចារ្យ Kyoung Ryung Seong និងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក៏ដូចជាក្រុមប្រតិភូនៃ NRC និង RAC នៅវិមានសន្តិភាព​មុនពេលចាប់ផ្តើមពិធីចុះអនុស្សរណៈរវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់កម្ពុជា-កូរ៉េ៖


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស