Royal Academy of Cambodia
នៅថ្ងៃទី១៣ ខែមីនា នេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់សិទ្ធិដល់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ។ នៅក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាព ចុះហត្ថលេខាលើសិទ្ធិប្រទាននេះ ដល់រាជបណ្ឌិត្យសភាកម្ពុជា។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្តល់កិច្ចសម្ភាសន៍មួយ ស្តីពី«សារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកម្ពុជា»។ កិច្ចសម្ភាសន៍ធ្វើឡើង មុនពេលមានជំនួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលគ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ។
RAC Media
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...