ព័ត៌មាន

រាជរដ្ឋាភិបាល បានប្រគល់សិទ្ធិដល់រាជបណ្ឌិត្យសភាកម្ពុជា ចុះ MOU លើវិស័យស្រាវជ្រាវជាមួយកូរ៉េខាងត្បូង

2019-03-13 11:19:43 ថ្ងៃពុធ, 13 មីនា 2019 ម៉ោង 06:19 PM
អ្នកមើល 282
post_detail

នៅថ្ងៃទី១៣ ខែមីនា នេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់សិទ្ធិដល់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) រវាងរាជបណ្ឌិត្យសភាកម្ពុជា និង ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យស្រាវជ្រាវ។ នៅក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសក្ខីភាព ចុះហត្ថលេខាលើសិទ្ធិប្រទាននេះ ដល់រាជបណ្ឌិត្យសភាកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្តល់កិច្ចសម្ភាសន៍មួយ ស្តីពី«សារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងមកកម្ពុជា»។ កិច្ចសម្ភាសន៍ធ្វើឡើង មុនពេលមានជំនួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដែលគ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នេះ។


RAC Media

អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស