Royal Academy of Cambodia
ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ឯកឧត្តម មួន ចេអ៊ីន នឹងមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនាខាងមុខនេះ។ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម កេត សោផាន់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមាន ប្រសាសន៍ថា មេដឹកនាំនៃប្រទេសទាំងពីរនឹងធ្វើជាសាក្សីនៅក្នុងការចុះកិច្ចព្រម ព្រៀងចំនួន ពីរ និងអនុស្សរណៈចំនួនប្រាំដែលគ្រោងនឹងចុះហត្ថលេខានាពេលខាងមុខនេះ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងប្រាំនោះរួមមាន៖
- កិច្ចព្រមព្រៀងឥណទានជួយដល់វិស័យសុខាភិបាល និងកិច្ចព្រម ព្រៀងឥណទានកែលម្អផ្លូវជនបទ។
-អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានការទូតកម្ពុជា។
- អនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា។
- អនុស្សរណៈស្តីពីវិស័យថាមពល។
- អនុស្សរណៈ ស្តីពីការសម្រួលការវិនិយោគ។
- អនុស្សរណៈស្តីពីការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយផ្តោតលើឧបករណ៍ និងសម្ភារសំណង់។
RAC Media | ផាញ់ សារឿន
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...