Royal Academy of Cambodia
សូមរំឭកថានៅក្នុងភាគទី១ យើងបានបង្ហាញអំពីកិច្ចសហការបារាំង-ខ្មែរខាងកងទ័ពជើងគោកនៅចុងសតវត្សរ៍ទី១៩ និងក្នុងសង្គ្រាមលោកលើកទី១ ដែលមានយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តខ្មែរជាច្រើនរយនាក់ ឱ្យទៅជួយច្បាំងនៅប្រទេសបារាំង។ ចំណែកនៅក្នុងភាគទី២ មានការបង្ហាញអំពីលិខិតរបស់ឧញាវាំងជូនទៅកាន់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនៅឆ្នាំ១៩១៦ ស្តីអំពីព្រះរាជដំណើរ២លើករបស់ព្រះបាទស៊ីសុវត្ថិ ក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅក្នុងខេត្តព្រៃវែង និងស្វាយរៀង។ រីឯភាគទី៣ បង្ហាញអំពីព្រះរាជឱង្ការរបស់ព្រះបាទស៊ីសុវត្ថិទៅកាន់រាជវង្សានុវង្ស អង្គអគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជារាស្ត្រគ្រប់សាសន៍ឱ្យបានដឹងអំពីគុណបំណាច់របស់ប្រទេសបារាំងមកលើប្រទេសកម្ពុជា ដែលត្រូវជួយបារាំងវិញនៅក្នុងចម្បាំងប្រឆាំងនឹងអាល្លឺម៉ង់នេះ។
ភាគទី៤ ដែលជាប្រធានបទសំខាន់របស់យើងនឹងផ្តោតទៅលើបណ្តាចំណុចដែលមានការពាក់ព័ន្ធនឹងវិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១នេះតែម្តង ជាពិសេសពីមូលហេតុនៃការសាងសង់វិមានរំឭកដល់អ្នកស្លាប់នេះតែម្តង។
ទាញយកអត្ថបទពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.apppeppers.com/royal-academy/research/attachments/original/83.pdf?1552277476
RAC Media
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...