ព័ត៌មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី៤) អត្ថបទដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

2019-03-11 04:10:28 ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
អ្នកមើល 3241
post_detail

សូមរំឭកថានៅក្នុងភាគទី១ យើងបានបង្ហាញអំពីកិច្ចសហការបារាំង-ខ្មែរខាងកងទ័ពជើងគោកនៅចុងសតវត្សរ៍ទី១៩ និងក្នុងសង្គ្រាមលោកលើកទី១ ដែលមានយុទ្ធនាការជ្រើសរើសទាហានស្ម័គ្រចិត្តខ្មែរជាច្រើនរយនាក់ ឱ្យទៅជួយច្បាំងនៅប្រទេស​បារាំង។ ចំណែកនៅក្នុងភាគទី២ មានការបង្ហាញអំពីលិខិតរបស់ឧញាវាំងជូនទៅកាន់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនៅឆ្នាំ១៩១៦ ស្តីអំពីព្រះរាជដំណើរ២លើករបស់ព្រះបាទស៊ីសុវត្ថិ ក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្តនៅក្នុងខេត្តព្រៃវែង និងស្វាយរៀង។ រីឯភាគទី៣ បង្ហាញអំពីព្រះរាជឱង្ការរបស់ព្រះបាទស៊ីសុវត្ថិទៅកាន់រាជវង្សានុវង្ស អង្គអគ្គមហាសេនាបតី នាម៉ឺនសព្វមុខមន្ត្រីនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជារាស្ត្រគ្រប់សាសន៍​ឱ្យបានដឹងអំពីគុណបំណាច់របស់ប្រទេសបារាំងមកលើប្រទេសកម្ពុជា ដែលត្រូវជួយបារាំងវិញនៅក្នុងចម្បាំងប្រឆាំងនឹងអាល្លឺម៉ង់នេះ។

ភាគទី៤ ដែលជាប្រធានបទសំខាន់របស់យើងនឹងផ្តោតទៅលើបណ្តាចំណុចដែលមានការពាក់ព័ន្ធនឹងវិមានរំឭកដល់អ្នកស្លាប់នៅក្នុងសង្គ្រាមលោកលើកទី១នេះតែម្តង​ ជាពិសេសពីមូលហេតុនៃការសាងសង់វិមានរំឭកដល់អ្នកស្លាប់នេះតែម្តង។

ទាញយកអត្ថបទពីគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា ខាងក្រោម៖ http://rac.apppeppers.com/royal-academy/research/attachments/original/83.pdf?1552277476

 RAC Media


អត្ថបទទាក់ទង

លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគ...

2021-02-13 05:05:56   ថ្ងៃសៅរ៍, 13 កុម្ភៈ 2021 ម៉ោង 12:05 PM
ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសម...

2021-02-12 14:08:29   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 09:08 PM
ចំណោទបញ្ហា ដោយ៖បណ្ឌិត ព្រុំ ទេវី, អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-12 09:07:54   ថ្ងៃសុក្រ, 12 កុម្ភៈ 2021 ម៉ោង 04:07 PM
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញត្រួតពិនិត្យដំណើរការសាងសង់អគារខេមរវិទូ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្...

2021-02-10 13:38:34   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 08:38 PM
នយោបាយការបរទេសចិនក្នុងបញ្ហាមីយ៉ាន់ម៉ា ដោយ៖ ផាញ់ សារឿន, មន្ត្រីវិទ្យាស្ថានសិក្សាចិន

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-02-10 07:51:47   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 02:51 PM
កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអន...

2021-02-10 03:34:12   ថ្ងៃពុធ, 10 កុម្ភៈ 2021 ម៉ោង 10:34 AM

សេចក្តីប្រកាស