ព័ត៌មាន

ទោសប្រហារជីវិត៖ ប្រមុខរាជរដ្ឋាភិបាល ទទួលស្គាល់ការវិភាគរបស់អ្នកវិភាគ៣រូប

2019-03-11 04:10:26 ថ្ងៃចន្ទ, 11 មីនា 2019 ម៉ោង 11:10 AM
អ្នកមើល 3331
post_detail

ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩

ភ្នំពេញ៖ ក្រោយពីទទួលបានការផ្ដល់ជាមតិជាច្រើនទាក់ទងទៅនឹងបំណងធ្វើប្រជាមតិដើម្បីសម្រេចថា តើគួរមានច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភសេពសន្ថវៈលើសាច់ញាតិរបស់ខ្លួនដែរឬទេនោះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាសម្ដេចទទួលយកយោបល់របស់អ្នកវិភាគ៣រូប ដែលមិនគាំទ្រឱ្យមានច្បាប់ប្រហារជីវិត។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកនេះ សម្ដេចតេជោបានប្រកាសថា សម្ដេចគាំទ្រការលើកឡើងរបស់លោកមេធាវី សុក សំអឿន លោក អ៊ូ វីរៈ អ្នកវិភាគវេទិកាអនាគតកម្ពុជា និងបណ្ឌិតសភាចារ្យ សុខ ទូច នៅក្នុងការវិភាគរបស់អ្នកទាំងបីរូបទាក់ទងទៅនឹងបំណងក្នុងការបង្កើតច្បាប់ដាក់ទោសប្រហារជីវិត។ សម្ដេចបានប្រកាសថា មិនចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឱ្យមានច្បាប់ដាក់ទោស​ប្រហារជីវិតឡើយ គឺកំណត់ត្រឹមជាប់ទោសមួយជីវិតគឺគ្រប់គ្រាន់ហើយ។ សម្ដេចបានគូសបញ្ជាក់បន្ថែមថា ការវិភាគរបស់អ្នកវិភាគទាំងបីរូបខាងលើ អាចទទួលយកបាន ព្រោះជាការវិភាគដែលមិនមានបង្កប់នយោបាយនៅក្នុងនោះទេ ហើយការវិភាគមិនបង្កប់ជាមួយនយោបាយងាយនឹងទទួលយក។

ជាមួយគ្នានេះដែរ សម្ដេចមានប្រសាសន៍បន្តថា «[...] ប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើងនៅក្នុងការកាត់ទោសប្រហារជីវិត អ្នកដែលស្លាប់ទៅ ស្រាប់តែសើររើរឿងក្ដីត្រឡប់មកវិញ គ្នាអត់មានទោសអីសោះ បែរជាមនុស្សស្លាប់បាត់ទៅហើយ អញ្ចឹងរឿងនេះគឺជារឿងមួយអណោចអធ័មលើសពីអ្វីដែលយើងគិតដល់ អញ្ចឹងទេ ខ្ញុំព្រះករុណា ខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីនឹងការឱ្យមានទោសប្រហារជីវិតទេ [...]»។

ទោះជាយ៉ាងនេះក្ដី សម្ដេចតេជោបានប្រកាសឱ្យមានការធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភសេពសន្ថវៈលើកុមារ និងរាល់សកម្មភាពរំលោភសេពសន្ថវៈ ដែលមិនមែនត្រឹមតែរវាងសាច់ញាតិបង្កើតនោះទេ និងការប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីភេទទន់ខ្សោយ។ លើសពីនេះទៅទៀត សម្ដេចតេជោថែមទាំងបានដាក់បទបញ្ជាឱ្យមានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាពិសេសគឺដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះជនរំលោភសេពសន្ថវៈ៕

RAC Media | លឹម សុវណ្ណរិទ្ធ




អត្ថបទទាក់ទង

«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM
«អ្វីទៅជាគណិតវិទ្យាទ្រឹស្តី?» ដោយ៖ កៅ មុយសាន និង ភួង តារារិន្ទ

RAC Media

2019-01-12 04:10:01   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 11:10 AM
«យុវជន គួរងាកទៅសម្លឹងជំនាញតម្បាញហូល/ផាមួង ជាជាងការធ្វើចំណាកស្រុកឬធ្វើការងាររោងចក្រ» ដោយ៖ ម៉ៅ សុគន្ធា

« ក្មេងៗសម័យនេះ ទៅធ្វើការរោងចក្រ ឬ ទៅធ្វើការស្រុកផ្សេងអស់ហើយ ព្រោះពួកគេមិនចង់អង្គុយត្បាញនៅមួយកន្លែង សម្ងំតែក្នុងផ្ទះបែបនេះទេ។ ប៉ុន្តែ បើធៀបតម្លៃពលកម្ម ការងាររោងចក្របានច្រើនណាស់ ត្រឹម តែ៣០០ ដុល្លារប៉ុណ...

2019-01-12 03:32:34   ថ្ងៃសៅរ៍, 12 មករា 2019 ម៉ោង 10:32 AM
«ដំណើរទស្សនកិច្ចសាកលវិទ្យាធិការនៃ Southwest University នៅរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកសាស្ត្រាចារ្យ Liu Meng និងគណៈប្រតិភូនៃសាកលវិទ្យាល័យ S...

2019-01-11 04:39:26   ថ្ងៃសុក្រ, 11 មករា 2019 ម៉ោង 11:39 AM

សេចក្តីប្រកាស