Royal Academy of Cambodia
ចុះផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩
ភ្នំពេញ៖ ក្រោយពីទទួលបានការផ្ដល់ជាមតិជាច្រើនទាក់ទងទៅនឹងបំណងធ្វើប្រជាមតិដើម្បីសម្រេចថា តើគួរមានច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនដែលរំលោភសេពសន្ថវៈលើសាច់ញាតិរបស់ខ្លួនដែរឬទេនោះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថាសម្ដេចទទួលយកយោបល់របស់អ្នកវិភាគ៣រូប ដែលមិនគាំទ្រឱ្យមានច្បាប់ប្រហារជីវិត។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកនេះ សម្ដេចតេជោបានប្រកាសថា សម្ដេចគាំទ្រការលើកឡើងរបស់លោកមេធាវី សុក សំអឿន លោក អ៊ូ វីរៈ អ្នកវិភាគវេទិកាអនាគតកម្ពុជា និងបណ្ឌិតសភាចារ្យ សុខ ទូច នៅក្នុងការវិភាគរបស់អ្នកទាំងបីរូបទាក់ទងទៅនឹងបំណងក្នុងការបង្កើតច្បាប់ដាក់ទោសប្រហារជីវិត។ សម្ដេចបានប្រកាសថា មិនចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបើកឱ្យមានច្បាប់ដាក់ទោសប្រហារជីវិតឡើយ គឺកំណត់ត្រឹមជាប់ទោសមួយជីវិតគឺគ្រប់គ្រាន់ហើយ។ សម្ដេចបានគូសបញ្ជាក់បន្ថែមថា ការវិភាគរបស់អ្នកវិភាគទាំងបីរូបខាងលើ អាចទទួលយកបាន ព្រោះជាការវិភាគដែលមិនមានបង្កប់នយោបាយនៅក្នុងនោះទេ ហើយការវិភាគមិនបង្កប់ជាមួយនយោបាយងាយនឹងទទួលយក។
ជាមួយគ្នានេះដែរ សម្ដេចមានប្រសាសន៍បន្តថា «[...] ប្រសិនបើមានការថ្លោះធ្លោយណាមួយកើតឡើងនៅក្នុងការកាត់ទោសប្រហារជីវិត អ្នកដែលស្លាប់ទៅ ស្រាប់តែសើររើរឿងក្ដីត្រឡប់មកវិញ គ្នាអត់មានទោសអីសោះ បែរជាមនុស្សស្លាប់បាត់ទៅហើយ អញ្ចឹងរឿងនេះគឺជារឿងមួយអណោចអធ័មលើសពីអ្វីដែលយើងគិតដល់ អញ្ចឹងទេ ខ្ញុំព្រះករុណា ខ្ញុំគិតថា មិនមានការចាំបាច់ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីនឹងការឱ្យមានទោសប្រហារជីវិតទេ [...]»។
ទោះជាយ៉ាងនេះក្ដី សម្ដេចតេជោបានប្រកាសឱ្យមានការធ្វើយុទ្ធនាការព្រមៗគ្នា ដើម្បីលើកកម្ពស់សីលធម៌ក្នុងសង្គម និងលុបបំបាត់ការរំលោភសេពសន្ថវៈលើកុមារ និងរាល់សកម្មភាពរំលោភសេពសន្ថវៈ ដែលមិនមែនត្រឹមតែរវាងសាច់ញាតិបង្កើតនោះទេ និងការប្រព្រឹត្តអំពើហិង្សាទៅលើស្ត្រីភេទទន់ខ្សោយ។ លើសពីនេះទៅទៀត សម្ដេចតេជោថែមទាំងបានដាក់បទបញ្ជាឱ្យមានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ជាពិសេសគឺដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិតចំពោះជនរំលោភសេពសន្ថវៈ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់លោក មហាធៀរ មហាម៉ាត់ កាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឱ្យស្ថានភាពនយោបាយនៅម៉ាឡេស៊ីមានភាពមិនច្បាស់លាស់។ វិបត្តិគ្មានគណៈរដ្ឋមន្ត្រីរយៈពេលខ្លីរបស់ម៉ាឡើស៊ីនេះនាំឱ្យមានក...
សហរដ្ឋអាម៉េរិកបានក្លាយជាដៃគូចរចារបស់អាស៊ានចាប់តាំងពីឆ្នាំ១៩៧៧ ពោលគឺបន្ទាប់ពីអាស៊ានបានបង្កើតបាន១០ឆ្នាំមកម្ល៉េះ។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកនិងអាស៊ានមានការអភិវឌ្ឍនិងជិតស្និទ្ធជាលំដា...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្...
កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាប្រធានបទដ៏ក្តៅគគុក ដែលមិនត្រឹមតែបង្កការព្រួយបារម្ភដល់ប្រទេសជិតខាងនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ គឺនៅជុំវិញពិភពលោកតែម្ដង ជាពិសេស សហរដ្ឋអាម៉េរិក ព្រោះថាកូរ...