Royal Academy of Cambodia
កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះទៅសិក្សាពីសិលាចារឹកថ្មីមួយដោយផ្ទាល់នៅវត្តពោធិមុនី ហៅវត្តស្វាយចេកថ្មី ដែលសិ្ថតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ដែលមានចម្ងាយប្រមាណជា១៣គីឡូម៉ែត្រ ពីទីរួមខេត្ត។
លោកបណ្ឌិត មាឃ បូរ៉ា មន្ត្រីវិទ្យាស្ថានភាសាជាតិ ឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងកញ្ញា ពេជ្រ ណាទីន បានចុះទៅដល់ទីកន្លែង បន្ទាប់ពីទទួលបានដំណឹងពីលោក លាង សុភាព ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិភាសាខ្មែរ អំពីសិលាចារឹកមួយផ្ទាំងនេះ។
បើតាមសង្ឃដីការបស់ព្រះចៅអធិការវត្តពោធិមុនី ព្រះនាម គង់ សំណាង ថា ពីតជាសិលាចារឹកនោះពិតប្រាកដមែន ហើយព្រះអង្គបានចាក់សោរក្សាការពារទុកទៅហើយ។ រហូតដល់ថ្ងៃទី២ ខែមីនា ទើបក្រុមការងាររបស់លោកបណ្ឌិត មាឃ បូរ៉ា បានដឹកនាំនិស្សិតនៃវិទ្យាស្ថានសង្គមសាស្ត្រ និងបច្ចេកវិទ្យា បានចុះទៅពិនិត្យសិលាចារឹកនេះ សាជាថ្មី។
បើតាមការអធិប្បាយរបស់លោកបណ្ឌិត មាឃ បូរ៉ា បានឱ្យដឹងថា សិលាចារឹកនេះ ចារនៅលើគោលសីមាថ្មភក់ពណ៌ក្រហម បើពិនិត្យចំពីមុខ សិលាចារឹកនេះ មានកម្ពស់ ០,៥៨ម៉ែត្រ ទទឹង ០,៤៥ម៉ែត្រ និងកម្រាស់ថ្ម ០,២៩ម៉ែត្រ។ សិលាចារឹកនេះ សរសេរជាភាសាខ្មែរទម្រង់បែបអក្សរជ្រៀង មាន១៦បន្ទាត់ ដែលចុះកាលបរិច្ឆេទឆ្នាំ៨៥៧នៃមហាសករាជ ត្រូវនឹងឆ្នាំ៩៣៥នៃគ្រិស្តសករាជ គឺស្ថិតក្នុងរាជ្យរបស់ព្រះបាទ ជ័យវរ្ម័នទី៤ (៩២៤-៩៤១ គ.ស.) ដែលទ្រង់មានព្រះនាមក្នុងពេលសោយរាជ្យថា «ធូលីព្រះបាទធូលីជេងព្រះកម្រតេងអញ ជយវម្ម៌ទេវៈ» និងបច្ឆាមរណនាមរបស់ព្រះអង្គ គឺព្រះបាទបរមសិវបទ។
សូមអំពីខ្លឹមសារនៃសិលាចារឹកនេះ តាមរយៈគេហទំព័រ៖ http://rac.apppeppers.com/royal-academy/research/attachments/original/82.pdf?1552272341
RAC Media
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...