Royal Academy of Cambodia
កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលស្ថិតនៅក្នុងឃុំឆែប១ និងឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ តាមរយៈការចុះទីស្រាវជ្រាវដោយផ្ទាល់នៅតំបន់ឧទ្យាន ក្រុមការងារបានរកឃើញនូវមរតកវប្បធម៌រូបី និងអរូបីជាច្រើន បានបន្សល់ទុកនៅក្នុងតំបន់ជុំវិញឧទ្យានឫស្សីត្រឹប ដូចជាសន្លុងស្លដែកដែលមានប្រវត្តិបន្សល់ទុកមកតាំងពីសម័យអង្គរមកម្លេះ ហើយអ្វីដែលគួរកត់សម្គាល់នោះ គឺក្រុមស្រាវជ្រាវបានធ្វើកំណត់ត្រាទុកនូវវប្បធម៌របស់ជនជាតិកួយ ដែលកំពុងរស់នៅខេត្តព្រះវិហារ ដូចជា ប្រពៃណីរបាំវាយខែល ការប្រើប្រាស់ស្លឹកខ្ជែង(ស្លឹកទ្រាំង) សម្រាប់បង្កើតជាឧបករណ៍ប្រើប្រាស់ផ្សេងៗក្នុងជីវភាពរស់នៅ។
សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានចុះទៅសិក្សានៅខេត្តក្រចេះ គឺបានធ្វើឡើងនៅភូមិមានជ័យ ឃុំស្រែចារ និងភូមិថ្នល់ ឃុំស្វាយជ្រេះ ស្រុកស្នួល ខេត្តក្រចេះ ហើយចំណែកនៅខេត្តស្ទឹងត្រែង ក្រុមការងារស្រាវជ្រាវ បានចុះទៅធ្វើការសិក្សាដោយផ្ទាល់នៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ និង នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕
រូបភាពខ្លះៗ ពីសកម្មភាពបង្កើតរបស់ប្រើប្រាស់ពីដើមខ្ជែង (ដើមទ្រាំង) របស់ជនជាតិកួយ៖
RAC Media
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...