Royal Academy of Cambodia
បច្ចេកសព្ទចំនួន 0៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖
- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០២ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត កាលពីថ្ងៃអង្គារ ៥រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២មានដូចជា ១. អត្ថន័យ និង២. ប្រធានរឿង។
- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៥ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត កាលពីថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. លោហកម្ម ២. លោហសាស្ត្រ ៣. អ៊ីដ្រូសែន ៤. អេល្យ៉ូម ៥. បេរីល្យ៉ូម។
សទិសន័យ៖
១. អត្ថន័យ អ. content បារ. Fond(m.) ៖ ខ្លឹមសារ ប្រយោជន៍ គតិ គំនិតចម្បងៗ ដែលមានសារៈទ្រទ្រង់អត្ថបទនីមួយៗ។
នៅក្នងអត្ថន័យមានដូចជា ប្រធានរឿង មូលបញ្ហារឿង ឧត្តមគតិរឿង ជាដើម។
២. ប្រធានរឿង អ. theme បារ. Sujet(m.)៖ ខ្លឹមសារចម្បងនៃរឿងដែលគ្របដណ្តប់លើដំណើររឿងទាំងមូល។ ឧទហរណ៍ ប្រធានរឿងនៃរឿងទុំទាវគឺ ស្នេហាក្រោមអំណាចផ្តាច់ការ។
៣. លោហកម្ម អ. metallurgy បារ. Métallurgie(f.) ៖ បណ្តុំវិធី ឬបច្ចកទេស ចម្រាញ់ យោបក ឬស្ល លោហៈចេញពីរ៉ែ។
៤. លោហសាស្ត្រ អ. mettalography បារ. métallographies ៖ ការសិក្សាពីលោហៈ ផលតិកម្ម បម្រើបម្រាស់ និងទម្រង់នៃលោហៈ និងសំលោហៈ។
៥. អ៊ីដ្រូសែន អ. hydrogen បារ. hydrogen (m.)៖ ធាតុគីមីទី១ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា H ជាអលោហៈ មានម៉ាសអាតូម 1.007940. ខ.អ។
៦. អេល្យ៉ូម អ. helium បារ. hélium (m.) ៖ ធាតុគីមីទី២ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា He ជាឧស្ម័នកម្រ មានម៉ាសអាតូម 4.0026 ខ.អ។
៧. បេរីល្យ៉ូម អ. beryllium បារ. Beryllium(m.) ៖ ធាតុគីមីទី៤ ក្នុងតារាងខួប ដែលមាននិមិត្តសញ្ញា Be មានម៉ាសអាតូម 1.012182 ខ.អ។ បេរីល្យ៉ូមជាលោហៈអាល់កាឡាំងដី/ អាល់កាលីណូទែរ៉ឺ និងមានលក្ខណៈអំហ្វូទែ។
RAC Media
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...