ព័ត៌មាន

ជីកស្រះដើម្បីសង្គ្រោះសត្វរាប់រយប្រភេទនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

2019-03-07 02:11:48 ថ្ងៃព្រហស្បតិ៍, 07 មីនា 2019 ម៉ោង 09:11 AM
អ្នកមើល 2654
post_detail

ក្នុងគោលដៅក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រសួងធនធានទឹក និងឧតុនិយម បានជីក និងស្តារជីកស្រះធំៗចនួន ០៦ កាលពីខែមីនា ឆ្នាំ២០១៨៖

១.ស្រះត្រឹប ១២០មx២១០មx៣ម,
២. ត្រពាំងត្បែងជ័យ(ស្រះត្បែង) ៣០មx៥០មx៣ម,
៣. ត្រពាំងមរកត (ស្រះក្ដួច) ៧០មx១០៥មx៣ម,
៤. ត្រពាំងសេះផ្អើល ២០០មx១៣០មx៣ម,
៥. ត្រពាំងជើងគ្រុះ ២២១មx១៦៩មx៣ម,
៦. ទំនប់បង្ហៀរ ៣០០មx៥០មx៣ម

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមកិត្តិ បណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនទឹកនិងឧតុនិយម ព្រមទាំងក្រុមបច្ចេកទេស ដែលមកពីមន្ទីរធនធានទឹកព្រះវិហារ បាត់ដំបង កំពង់ធំ និងឧត្តមានជ័យ ដែលបានខ្នះខ្នែងក្នុងការជីកស្តារត្រពាំងនេះ ដើម្បីជាគុណប្រយោជន៍ក្នុងការប្រើប្រាស់ ទាំងសត្វ ធម្មជាតិ និងមនុស្ស។

គួររំលឹកផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីទំហំ ១១៤,៣៥ គីឡូម៉ែត្រក្រឡា ដែលកំពុងធ្វើការអភិរក្សព្រៃឈើ សត្វព្រៃ និងផលិតកម្មសត្វដើម្បីជួយដល់ជីវភាពសហគមន៍នៅជុំវិញនោះ។

RAC Media











អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស