Royal Academy of Cambodia
នៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានប្រារព្ធធ្វើពិធីអបអរទិវាសិទ្ធិនារីអន្តរចនប្រារព្ធធ្វើពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំវិទ្យាស្ថាន និងស្ថាប័នចំណុះ ថ្នាក់ដឹកនាំ និងជាច្រើនរូប ជាពិសេសនារីជាថ្នាក់ដឹកនាំនិងមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា។ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន បានមានប្រសាសន៍ ដោយផ្តល់តម្លៃជាពិសេសដល់នារីដែលជាមាតា ជាអ្នកអប់រំដ៏ចំណាន និងជាអ្នកដែលតែងផ្តល់គំរូដល់បុត្រធីតាទាំងឡាយ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ដែរថា រាជបណ្ឌិត្យសភាកម្ពុជា ផ្តល់តម្លៃយេនឌ័រ ហើយអ្នកដែលខិតខំបំពេញភារកិច្ច ដើម្បីជួយដល់ការងារស្ថាប័ននឹងទទួលបានលើកទឹកចិត្តដោយមិនស្មើភាពគ្នា។
សូមបញ្ជាក់ដែរថា ឆ្លៀតឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិ លើកទី១០៨នេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមនារីរាជបណ្ឌិត្យសភាកម្ពុជា ដោយផ្តល់ឱកាសដល់នារីគ្រប់រូបឈរឈ្មោះជាបេក្ខជន សម្រាប់ការជ្រើសរើសប្រធាន១រូប អនុប្រធាន៣រូប និងបេឡា១រូប ដោយស្មើភាពផងដែរ។
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...