Royal Academy of Cambodia
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានប្រកាសឱ្យសិស្ស និស្សិតនិងប្រជាពលរដ្ឋខ្មែរទូទៅអញ្ចើញទៅ ចូលរួមក្នុងព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី៤ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។
ក្នុងឱកាសដែលលោកបានអញ្ជើញបើកសន្និសីទសារព័ត៌មានស្តីពី ការរៀបចំទិវាជាតិអំណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត» នៅដើមខែមីនា ឆ្នាំ២០១៩ លោកបានថ្លែងថា «បច្ចុប្បន្ននេះសិស្សមិនត្រឹមតែអាចអានពីសៀវភៅទេ ពួកគេអាចរៀនអានពី Facebook Youtube ការរៀនរបស់មនុស្ស ជាការឆ្លើយតបទៅនឹងការខិតខំ បង្កើនចំណេះដឹង របស់សិស្សានុសិស្ស។ យើងត្រូវការលើកទឹកចិត្តអ្នកនិពន្ធ ត្រូវការលើកទឹកចិត្តការសសេរសៀវភៅជាភាសាខ្មែរ ដើម្បីថែរក្សាអភិរក្សអភិវឌ្ឍភាសាខ្មែរ ចឹងវាមានន័យ៣ មានគោលដៅ៣ គឺថាថែរក្សា អភិរក្សស្រាវជ្រាវពីអ្វីពីមុនមកដើម្បីទុកសម្រាប់មនុស្សជំនាន់ក្រោយ និងអភិវឌ្ឍន៍បន្ថែមទៀតតាមតម្រូវការ»។
RAC Media
ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ...
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...