ព័ត៌មាន

«ទិវាជាតិអំណានឆ្នាំ២០១៩ នឹងមានការចែកសៀវភៅ៤,០០០ក្បាលដោយឥតគិតថ្លៃ» ដោយ៖ ផាញ់ សារឿន

2019-03-05 07:05:33 ថ្ងៃអង្គារ, 05 មីនា 2019, 07:05 AM
post_detail

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានប្រកាសឱ្យសិស្ស និស្សិតនិងប្រជាពលរដ្ឋខ្មែរទូទៅអញ្ចើញទៅ ចូលរួមក្នុងព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី៤ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

 ក្នុងឱកាសដែលលោកបានអញ្ជើញបើកសន្និសីទសារព័ត៌មានស្តីពី ការរៀបចំទិវាជាតិអំ​ណាន ឆ្នាំ២០១៩ ក្រោមប្រធានបទ «ការអានបណ្តុះវប្បធម៌ការសិក្សាពេញមួយជីវិត» នៅដើមខែមីនា ឆ្នាំ២០១៩ លោកបានថ្លែងថា «បច្ចុប្បន្ននេះសិស្សមិនត្រឹមតែអាចអានពីសៀវភៅទេ ពួកគេអាចរៀនអានពី Facebook Youtube ការរៀនរបស់មនុស្ស ជាការឆ្លើយតបទៅនឹងការខិតខំ បង្កើនចំណេះដឹង របស់សិស្សានុសិស្ស។ យើងត្រូវការលើកទឹកចិត្តអ្នកនិពន្ធ ត្រូវការលើកទឹកចិត្តការសសេរសៀវភៅជាភាសាខ្មែរ ដើម្បីថែរក្សាអភិរក្សអភិវឌ្ឍភាសា​ខ្មែរ ចឹងវាមាន​ន័យ​៣ មានគោលដៅ៣ គឺថាថែរក្សា អភិរក្សស្រាវជ្រាវពីអ្វីពីមុនមកដើម្បីទុកសម្រាប់មនុស្សជំនាន់ក្រោយ និងអភិវឌ្ឍន៍បន្ថែមទៀតតាមតម្រូវការ»។

 RAC Media

 

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស