Royal Academy of Cambodia
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានបញ្ជាក់និងក្រើនរំលឹកដល់មន្ត្រីរាជការថា បញ្ហាវត្តមានក្នុងម៉ោងធ្វើការងារក្នុងនាមជាមន្ត្រីរាជការស៊ីវិល ជាបញ្ហាដែលវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ដើម្បីបង្កើនប្រសិទ្ធភាពការងារ ហើយបញ្ហានេះក៏ជាមូលដ្ឋានចំបងមួយសម្រាប់ធ្វើការវាយតម្លៃការងាររបស់មន្ត្រីរាជការគ្រប់រូបដែរ។ ឯកឧត្តមអគ្គលេខាធិការ បានជំរុញលើកទឹកចិត្តមន្ត្រីឱ្យតាំងចិត្តបំពេញភារកិច្ចទៅតាមមុខងារ និងភារកិច្ចរបស់ខ្លួន មិនត្រូវអវត្តមានពីកន្លែងការងារ និងរង់ចាំតែបើកប្រាក់ខែនោះទេ។ ក្នុងនាមជាមន្ត្រីរាជការត្រូវបំពេញការងាររបស់ខ្លួនតាមសហលក្ខន្តិកៈមន្ត្រីរាជការ និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់ស្ថាប័នឱ្យខ្ជាប់ខ្ជួន។ សមិទ្ធផលការងារជាបញ្ហាសំខាន់ តែវត្តមានមកបំពេញការងារក៏សំខាន់ តែក្នុងករណីត្រូវចុះបេសកកម្មស្រាវជ្រាវ មន្ត្រីចុះបេសកកម្ម ត្រូវផ្តល់ព័ត៌មាន កាលវិភាគ ឬមានលិខិតស្នាមច្បាស់លាស់ជូនដល់ថ្នាក់ដឹកនាំតាមវិទ្យាស្ថាន និងស្ថាប័នសាម៉ីឱ្យបានដឹង ហើយត្រូវបំពេញភារកិច្ចដោយការទទួលខុសត្រូវ។នៅចុងឆ្នាំ២០១៧ រាជបណ្ឌិត្យសភាកម្ពុជា ធ្លាប់ចេញគោលការណ៍ណែនាំ លេខ៨២៨/១៧ របសក ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការអនុវត្តការពង្រឹងវិន័យ និងវត្តមានបម្រើការងាររបស់មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងផ្សព្វផ្សាយជូនដល់វិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធ ដើម្បីធ្វើការផ្សព្វផ្សាយបន្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ខ្លួនរួចទៅហើយ។ គោលការណ៍ណែនាំលេខ៨២៦/១៧ របសក នៅតែជាគោលការណ៍សំខាន់មួយក្នុងការលើកកំពស់ប្រសិទ្ធភាពក្នុងការបំពេញការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំនៅព្រឹកម៉ិញ ក៏មិនមែនជាកិច្ចប្រជុំលើកទីមួយ ក្នុងការក្រើនរំលឹកដល់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភកម្ពុជានោះដែរ តែជាការក្រើនរំលឹកពីការអនុវត្តគោលការណ៍តាមសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន ក្នុងគោលបំណងជំរុញប្រសិទ្ធភាពក្នុងការបំពេញការងារ និងសមិទ្ធផលការងាររបស់មន្ត្រីរាជការទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជាឱ្យស្របតាមអភិក្រមទាំងប្រាំចំណុចរបស់ប្រមុខរដ្ឋាភិបាលគឺ៖ ១. ឆ្លុះកញ្ចក់, ២. ងូតទឹក, ៣. ដុសក្អែល, ៤. ព្យាបាល, ៥. វះកាត់។
សូមបញ្ជាក់ថា កន្លងមកនេះ ដើម្បីជំរុញប្រសិទ្ធភាពការងារ និងពង្រឹងវិន័យការងារ រាជបណ្ឌិត្យសភាកម្ពុជា បានអនុវត្តបទបញ្ញតិ្តស្របទៅតាមសហលក្ខន្តិកៈមន្ត្រីរាជការជាបន្តបន្ទាប់ទៅលើមន្ត្រី ដែលមានឈ្មោះតែមិនមកបំពេញការងារ រង់ចាំបើកតែប្រាក់ខែរដ្ឋ ដោយបានធ្វើសេចក្តីរាយការណ៍ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី។ ជាលទ្ធផល សេចក្តីសម្រេចបានប្រកាសជាផ្លូវការ បានលុបឈ្មោះមន្ត្រីរាជការចំនួន ២រូប មានករណីព្យួរការងារដោយបញ្ញតិ្តដល់មន្ត្រី ២រូប និងមានករណីមួយចំនួនទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការអនុវត្តការដាក់ពិន័យចំពោះលើមន្ត្រីអសកម្មមួយចំនួនស្របទៅតាមគោលការណ៍មានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការ និងបទបញ្ជាផ្ទៃក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងករណីដែលប្រធានវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធសាម៉ី និងអ្នកទទួលបន្ទុកគ្រប់គ្រងវត្តមាន ផ្សំគំនិតជាមួយមន្ត្រីបិទបាំងការពារមន្ត្រីអសកម្ម នោះប្រធានវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធសាម៉ី និងអ្នកគ្រប់គ្រងវត្តមាន ត្រូវទទួលខុសត្រូវទទួលបទពិន័យជំនួសមន្ត្រីដែលអសកម្មនោះ ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាបទពិន័យទៅតាមករណីជាក់ស្តែង៕
RAC Media
លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹ...
វាគ្មិនពីរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អ៊ុន សុភ័ក្រ្ត មន្រ្តីស្រាវជ្រាវវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានធ្វើបទបង្ហាញមួយស្តីពី«ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព...
ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិ...
«English below»នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Matt Ferchen ដែលអញ្ជើញមកជួបឯកឧត្តមបណ្ឌិត គ...
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ ន...