Royal Academy of Cambodia
បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី។
បច្ចេកសព្ទទាំងនោះរួមមាន៖ ១. សច្ចភាពសិល្បៈ ២. សន្មតិកម្ម ៣. វិវេចនាអក្សរសិល្បិ៍។
សទិសន័យ៖
- សច្ចភាពសិល្បៈ អ. truth of arts បារ. Vérité de l’ art ៖ សន្មតិកម្មនៃសច្ចភាពជីវតរបស់សង្គមមនុស្សក្នុងការបង្កើតដំណើររឿងនៅក្នុងស្នាដៃអក្សរសិល្បិ៍សិល្បៈ។
- សន្មតិកម្ម អ. Convention បារ. convention (f.) ៖ របៀបពិធី បច្ចេកទសក្នុងការបង្ហាញ ដំណើររឿងនៅក្នុងស្នាដៃអក្សរសិល្បិ៍ ការម្តែងសិល្បៈ អ្នកនិពន្ធ/សិល្បៈករ សង្ខេប កំណត់ព្រឹត្តិការណ៍ ពេលវេលា ប្រើមធ្យបាយសម្តែងវោហារ... ដែលអាចឱ្យអ្នកអាន អ្នកទស្សនា អ្នកស្តាប់អាចយល់បាន។
ឧទាហរណ៍៖
ការសម្តែងរឿងល្ខោន តួសម្តែងទាក់ទង ឆ្លងឆ្លើយគ្នា តាមបែបចម្រៀងការប្រើពាក្យចួនជាដើម ក្នុងការបង្ហាញមនោសញ្ចេតនាឬអារម្មណ៍ជាដើម។
- វិវេចនាអក្សរសិល្បិ៍ អ. literary criticism បារ. Critique literaire ៖ ការសិក្សា ការរិះគន់អក្សរសិល្បិ៍ដោយមានការបកស្រាយ ការវិភាគ ការធ្វើចំណាត់ថ្នាក់ ការវាយតម្លៃដើម្បីវិនិច្ឆ័យចុងក្រោយ។
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...