Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយប្រតិភូនៃសាកលវិទ្យាល័យ East China Normal University ដែលដឹកនាំដោយលោកស្រី Huang Meixu នាយកមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដើម្បីពិភាក្សា ស្តីពី គម្រោងលម្អិតក្នុងការបង្កើតកម្មវិធីសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ផ្សព្វផ្សាយអាហារូបករណ៍ និងកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា។
លទ្ធផលនៃជំនួបនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩នេះ ក្នុងពេលអនាគតខាងមុខ រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ជូននិស្សិតកម្ពុជាចំនួន ២០ រូបទៅសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន នៅប្រទេសចិន ហើយនៅពេលដែលនិស្សិតបញ្ចប់ការសិក្សាដោយជោគជ័យនោះ និស្សិតកម្ពុជាទាំងនោះនឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ East China Normal University និងរាជបណ្ឌិត្យសភាកម្ពុជា ហើយពួកគេក៏នឹងក្លាយជាគ្រូបង្គោលផ្នែកភាសាចិនជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។
សូមបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខុងជឺស្នាក់ការកណ្តាលដែលមានទីតាំងនៅក្នុងទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ហើយរាជបណ្ឌិត្យសភាកម្ពុជា នឹងក្លាយជាកន្លែងតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលនឹងបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាច់ខ្ពស់ផ្នែកភាសាចិន ដែលស្របទៅតាមអនុសាសន៍ និងការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ជំនួបនេះធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៩ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩។
RAC Media
ថ្មីៗនេះ វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវសមិទ្ធផលថ្មីមួយ ដែលជាចំណែកមួយនៃការលើកកម្ពស់វិស័យស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ បើតាមការបង្ហាញរបស់ឯកឧត្ដមបណ...
រូបភាពទី១ វិញ្ញាបនបត្របញ្ជាក់អំពីក្រុមហ៊ុនកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាទីតាំងប្រឡងភាសាចិនឆ្នើមទូទាំងពិភពលោក ពីសំណាក់ក្រុមហ៊ុន Chinese Testing International Co,. Ltd,...