Royal Academy of Cambodia
ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានការសាងសង់ប្រាសាទជាច្រើននិងសាលាឆទានផ្សេងៗទៀត ព្រមទាំងមន្ទីរពេទ្យជាង១០០កន្លែងផងដែរ។
បើតាមលោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិសិល្បៈមកពីសកលវិទ្យាល័យទីក្រុងឡុង បានពន្យល់ពីរបៀបមន្ទីរពេទ្យទទួលបានបុគ្គលិកនិងផ្គត់ផ្គង់ និងមូលហេតុអ្វីដែលអ្នករាល់គ្នាអាចប្រើប្រាស់មន្ទីរពេទ្យទាំងនោះ ដូចមាននៅក្នុងសម្តីរបស់គាត់ដែលបានផ្សាយតាមសាជីវកម្មផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស BBC ដូចខាងក្រោមនេះ៖
«ទាក់ទងនឹងវិស័យសុខាភិបាល នៅពេលចាប់ផ្តើមរជ្ជកាលរបស់ព្រះអង្គ ព្រះបាទជ័យវរ្ម័នទី៧បានកសាងមន្ទីរពេទ្យដ៏ច្រើនសម្បើម រហូតដល់ចំនួន១០២មន្ទីរពេទ្យ មានបុគ្គលិកមន្ទីរពេទ្យ សម្ភារៈគាំទ្រ សម្ភារៈចម្អិន គ្រូពេទ្យព្យាបាលដោយលំហាត់ប្រាណ ដូច្នេះយើងកំពុងពន្យល់ពីរឿងនីមួយៗនេះ។ យើងបានធ្វើកំណាយរកឃើញភស្តុតាងទាំងនោះជាច្រើន ជាពិសេសនៅភាគឥសានប្រទេសថៃ។ មន្ទីរពេទ្យត្រូវបានរៀបចំនៅខាងក្រៅទីក្រុង ដូច្នេះប្រជាជនអាចនាំទៅកាន់ទីនោះនិងស្ថិតនៅឆ្ងាយពីសម្លេងអ៊ូអរក្នុងការរស់នៅទីក្រុងដើម្បីទទួលការថែទាំដោយអ្នកជំនាញ។មន្ទីរពេទ្យទាំងនោះទទួលការផ្គត់ផ្គង់ឱសថរៀងរាល់បីខែម្តង ហើយបើតាមសិលាចារិកមួយក្នុងចំណោមសិលាចារិកជាច្រើននៅអង្គរ បានបង្ហាញយ៉ាងច្បាស់លាស់ពីចំនួនផលិតផលឱសថផងដែរ។ ជាឧទាហរណ៍ ពួកគេក៏មានប្រើប្រាស់មាស និងគ្រឿងប្រណិតដែលបានប្រគល់ជូនមន្ទីរពេទ្យនីមួយៗរៀងរាល់ត្រីមាស។ ហើយមុខផលិតផលថ្លៃៗបំផុតគឺបានមកពីឃ្លាំងឱសថផ្ទាល់របស់ព្រះអង្គ ដូច្នេះវាធ្វើឱ្យមានគំនិតមួយពីមនុស្សធម៌របស់ចក្រភពនេះ យោងទៅតាមខាងក្រៅមន្ទីរពេទ្យនីមួយៗ ដោយសិលាចារិកទាំងនោះបានបង្ហាញពីពាក្យស្លោករបស់ព្រះអង្គថា “ អាចរាល់គ្នាអាចចូលក្នុងមន្ទីរពេទ្យបាន”។»
RAC Media
ប្រភព៖ BBC News 29/10/2018
អាណាចក្រចេនឡាចាត់ទុកជារដ្ឋ ដំបូងៗមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាណាចក្រ ឬ រដ្ឋសំខាន់ៗ និងដំបូងបង្អស់ក្នុងដែនដីអាស៊ីអាគ្នេយ៍មានដូចជារដ្ឋហ្វូណន រដ្ឋចេនឡា និង រដ្ឋអង្គរ (អាណាចក្រអង្គរ ឬ ចក្រភពអង្គរ) ។...
កាលពីវេលាម៉ោង១២:៣៣ នាទី រំលងអធ្រាត្រថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រមុខនៃគណបក្សប្រជាជនកម្ពុជា បានបង្ហោះឃ្លីបវីដេអូមួយប្រវែង ៨នាទីនិង២៨វិនាទី...
កាលដែលពួកយើងជាមនុស្សមានរបៀបរៀបរយ ត្រឹមត្រូវ ធ្វើអ្វីច្បាស់លាស់ មានវិន័យ វាមិនមែនជារឿងងាយនោះទេ ហើយបើសិនជាពួកយើងមិនទម្លាប់រឿងនឹងទៀត វាកាន់តែពិបាក។ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញ ជីវិតនៅ...
ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...