Royal Academy of Cambodia
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់ជាមួយគ្នានៅថ្ងៃច័ន្ទ ៦ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងអនុស្សរណៈនៃការយោគយល់នោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើចំណុចខាងក្រោម៖
១. លើកកម្ពស់ការយល់ដឹងអំពីគ្នារវាងប្រទេសទាំងពីរ
២. បង្កើតកម្មវិធីបណ្តុះបណ្តាលភាសាថៃនៅរាជបណ្ឌិត្យសភាកម្ពុជា និងបណ្តុះបណ្តាលភាសាខ្មែរនៅសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាត
៣.ការផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវ
៤.ការចែករំលែកចំណេះដឹង និងព័តម៌ានទាក់ទងទៅនឹងទេសចរណ៍ ឧស្សាហកម្ម កសិកម្ម រវាងប្រទេសទាំងពីរ
៥.ការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងភាសា វប្បធម៌ សិល្បៈ និងការតាំងពិពណ៌
៦.ការសិក្សាស្រាវជ្រាវលើវិស័យសហគ្រាសធនតូច និងមធ្យម នៅតាមព្រំដែននៃប្រទេសទាំងពីរ។
៧.កិច្ចការសំខាន់ៗផ្សេងទៀតអាស្រ័យដោយការព្រមព្រៀងគ្នាជាមុន។
ដើម្បីជាការបញ្ជាក់អំពីការវិវត្ត និងការតាំងចិត្តក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនឹងធ្វើសិក្ខាសាលារួមគ្នា ស្តីពី វិស័យទេសចរណ៍ ដើម្បីចែករំលែកព័តម៌ាន និងបទពិសោធន៍ទៅវិញទៅមក ដែលសិក្ខាសាលានេះនឹងរៀបចំនៅក្នុងខែកក្តដា ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាត។
RAC Media | ស៊ឺន សម
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...