Royal Academy of Cambodia
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា ខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។
បច្ចេកសព្ទទាំងនោះរួមមាន ១. ទែម៉ូគីមី/ឧណ្ហគីមី ២. អេឡិចត្រូគីមី/អគ្គិសនីគីមី ៣. សូលុយស្យុងស្តង់ដា ៤. អត្រាកម្ម ៥. ចំណុចស្រេច ៦. បន្សាយ/សំណាយ ។
សទិសន័យ៖
១. ទែម៉ូគីមី/ឧណ្ហគីមី អ. thermochemistry បារ. thermochimie (f) ៖ ការសិក្សាពីបម្រែបម្រួលថាមពលកម្តៅដែលកើតមានឡើងទាក់ទងនឹងប្រតិកម្មគិមី និង/ឬការប្រែប្រួលភាវរូប។
២. អេឡិចត្រូគីមី/អគ្គិសនីគីមី អ. electrochemistry បារ. Électrochimie (f)៖ ការសិក្សាពីការបំប្លែងថាមពលគីមីទៅជាថាមពលអគ្គិសនី និងច្រាសមកវិញ។
៣. សូលុយស្យុងស្តង់ដា អ. standard solution បារ. solution standard (f) ៖ សូលលុយស្យុងដែលគេស្គាល់កំហាប់ច្បាស់លាស់សម្រាប់ប្រើក្នុងកម្មវិធីវិភាគ ឬអត្រាកម្ម។
៤. អត្រាកម្ម អ. titration បារ. Titrage (m.) ៖ វិធីសាស្ត្រនៃការកំណត់កំហាប់សូលុយស្យុងមិនស្គាល់មួយដោយការបន្ថែមសូលុយស្យុងស្តង់ដារហូតដល់ចំនុចស្រេច។
៥. ចំណុចស្រេច អ. en point បារ. point de virage (f) ៖ចំណុចដែលក្នុងកំឡុងពេលអត្រាកម្ម អង្គធាតុចង្អុរពណ៌មួយ ផ្លាស់ប្តូរពណ៌របស់វា។
៦. បន្សាយ/សំណាយ អ. disfusion បារ. disffusion ៖ លំនាំសាយភាយនៃឧស្ម័ន អង្គធាតុរាវ ឬថាមពល។
RAC Media
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...