ព័ត៌មាន

«មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជួបពិភាក្សាជាមួយប្រតិភូសាកលវិទ្យាល័យ ហ័រ ឈាវ »

2019-02-22 10:12:35 ថ្ងៃសុក្រ, 22 កុម្ភៈ 2019 ម៉ោង 05:12 PM
អ្នកមើល 3272
post_detail

លោកបណ្ឌិត គី សេរីវឌ្ឍន៍  ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា  លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ចាន់ ប៊ុនី មន្ត្រីមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត    តាន់ សុគន្ធា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា) បាន​ជួប​គណៈប្រតិភូនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃសាកលវិទ្យាល័យហ័រឈាវ ចំនួន០៣រូប​​​​​៖ លោក Chen JIE នាយកទទួលបន្ទុកកិច្ចការនិស្សិត, លោក Zou Liqi ព្រឹទ្ធបុរសរងនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃ​សាកល​វិទ្យាល័យហ័រឈាវ, លោកស្រី Xie Wei ប្រធានផ្នែកគម្រោងស្រាវជ្រាវនៃមជ្ឈមណ្ឌលភាសាចិន និងវប្បធម៌នៃ​សាកល​វិទ្យាល័យហ័រឈាវ។

ជំនួបប្រជុំនេះមានគោលបំណងពង្រឹងទំនាក់ទំនង និងស្វែងរកគម្រោងណាមួយ ដើម្បី​ធ្វើកិច្ច​សហប្រតិ​បត្ដិ​ការណ៍រួមគ្នា ជាពិសេសស្វែងរកប្រធានបទស្រាវជ្រាវណាមួយអំពីបច្ចុប្បន្នភាពទាំងចិន និង កម្ពុជា។​​ ក្នុងជំនួបប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖

  • នឹងមានការបញ្ជូនមន្ដ្រីរាជការនិងនិស្សិតទៅសិក្សាទៅប្រទេសចិនរយៈពេល១ឆ្នាំ សិក្សាភាសា​ចិន​ថ្នាក់​មូលដ្ឋាន និងសិក្សាបន្ដថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុងនោះនឹងមានការឧបត្ថម្ភចំនួន៥០០យន់ ក្នុង​មួយ​​​ខែ។
  • នឹងមានការផ្លាស់ប្ដូរនិស្សិតរយៈពេលពីរសប្ដាហ៍ក្នុងដំណើរទស្សនកិច្ចសិក្សាតាមជំនាញផ្សេងៗ ជាមួយ សាកលវិទ្យាល័យ ហ័រ ឈាវ ហើយរាល់ការចំណាយថ្លៃហូបចុក ការស្នាក់នៅ និងធ្វើដំណើរក្នុងស្រុក​គឺ​ជា​បន្ទុក​របស់​ភាគីចិន ចំណែកថ្លៃ​សំបុត្រយន្ដ​ហោះនិងទិដ្ឋាការគឺជាបន្ទុករបស់ភាគី​កម្ពុជា។
  • រាល់គម្រោងសិក្សាស្រាវជ្រាវ ត្រូវភ្ជាប់ជាមួយបញ្ហាខ្សែក្រវាត់មួយវិថីមួយ។

លោក Chen JIE នាយកទទួលបន្ទុកកិច្ចការនិស្សិតនៃសាកលវិទ្យាល័យ ហ័រ ឈាវ បានប្រាប់ឱ្យដឹងថា មន្ដ្រីរាជការ និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាដែលមានបំណងចង់សិក្សានៅសាកលវិទ្យាល័យ ហ័រ ឈាវ អាចចុះ​ឈ្មោះ​ចូលរៀនបានចាប់ពីថ្ងៃទី៣ ខែមីនាទៅ និងចាប់ផ្ដើមចូលសិក្សានៅក្នុងកំឡុងខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

ទន្ទឹមគ្នានោះដែរ ភាគីចិនបានស្នើឱ្យរាជបណ្ឌិត្យសភាកម្ពុជាជួយជំរុញមន្ដ្រីរាជការ និងនិស្សិត ឱ្យ​សិក្សា​ភាសា​ចិនដើម្បីទទួលបានឱកាសទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ ហ័រ ឈាវ នៅពេលខាងមុខ  ហើយ​និស្សិត​កម្ពុជា​ផ្សេងទៀត ក៏អាចទទួលបានឱកាសដូចគ្នា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា។ ភាគីចិនក៏បានលើកទឹកចិត្តរាជបណ្ឌិត្យ​សភាកម្ពុជាឱ្យមានគម្រោងស្រាវជ្រាវ ពីគោលនយោបាយចិន និង​កម្ពុជា ជាពិសេសទាក់ទងទៅនឹងសេដ្ឋកិច្ច និងវប្បធម៌។

ប្រធានមជ្ឈមណ្ឌលសិក្សាចិន​នៃរាជបណ្ឌិត្យសភា​កម្ពុជា លោក បណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់ថាករណី  ​ទស្សនកិច្ចសិក្សាសាកលវិទ្យាល័យ ហ័រ ឈាវ គប្បីផ្សារភ្ជាប់ជាមួយកម្មវិធីសិក្ខាសាលានានា និង​ផ្លាស់​ប្តូរ​យោប​ល់​គ្នាទៅវិញទៅមក ក្នុងការពង្រីកទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន។​លោកបណ្ឌិតបញ្ជាក់បន្ថែមទៀត​ថា រាជ​បណ្ឌិត្យ​សភាកម្ពុជា និងសាកលវិទ្យាល័យ ហ័រ ឈាវ ​មានវិទ្យាស្ថាន​ទំនាក់ទំនង​អន្ដរជាតិដូចគ្នា ដូច្នេះ​ស្ថាប័ន​​ទាំង​ពីរ​​​អាចពង្រីក​កិច្ចសហប្រតិបត្តិការបន្ថែមក្នុងវិស័យនេះដូចគ្នា និងរំពឹងទុកថា កិច្ចពិភាក្សានៅវេលាព្រឹក​នេះផ្តល់នៅ​អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរ និង​​រួមចំណែកជម្រុញឱ្យកិច្ចសហការណ៍ពហុវិស័យរវាងចិន និង​កម្ពុជា ទទួលបានផ្លែផ្កាជាវិជ្ជមាន។

ជំនួបរវាង ភាគីកម្ពុជា-ចិន បានធ្វើឡើង នៅរាជបណ្ឌិត្យសភាកម្ពុជានៅវេលាព្រឹកថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

RAC Media

 

  

អត្ថបទទាក់ទង

ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   ថ្ងៃអង្គារ, 18 ឧសភា 2021 ម៉ោង 12:20 PM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
ឆ្នាំ២០២២ ទំនងជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់កម្ពុជា ដោយ៖ បណ្ឌិត ខែក វីរៈ

         ...

2021-05-13 08:04:38   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 03:04 PM
កម្ពុជានិងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៖ ឱកាសនិងការត្រៀមលក្ខណៈ​ ក្នុងដំណើរការកសាងសហគមន៍នយោបាយ-សន្តិសុខអាស៊ាន* ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

RAC Media 

2021-05-13 05:07:47   ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 12:07 PM
សង្ខេបនយោបាយការបរទេសចិនជាមួយសិង្ហបុរី ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-12 04:29:10   ថ្ងៃពុធ, 12 ឧសភា 2021 ម៉ោង 11:29 AM
How does China Involve in Myanmar’s Affairs?

By Seun Sam After the coup d'état committed by Myanmar’s military on February 1, 2021, countries all over the world were paying close attention to the situation in that country. The reactions of the...

2021-04-30 10:44:07   ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 05:44 PM

សេចក្តីប្រកាស